• 2019-12-17 02:41:03
  • បាល់ទាត់

Carlo Ancelotti អាច​នឹង​មក​ដឹក​នាំ​ក្រុម​មធ្យម​មួយ​នៅ​ Premier League

  • 2019-12-17 02:41:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Carlo Ancelottiបាន​យល់​ព្រម​ចរចា​ ដើម្បី​ក្លាយ​ជា​អ្នក​ចាត់​ការ​បន្ទាប់​របស់​ក្លឹប Everton។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី Sky Sports។

ជំនួប​ចរចា​រវាង​ Everton និង Ancelotti បាន​ដំណើរ​ការ​ទៅ​យ៉ាង​ល្អ បន្ទាប់​ពី​អ្នក​ចាត់​ការ​សញ្ជាតិ​អ៊ីតាលី​រូប​នេះ​បាន​មក​ដល់​ដឹក​ដី Merseyside កាល​ពី​ថ្ងៃ​ច័ន្ទ។ តាម​ការ​ឲ្យ​ដឹង​​​ប្រសិន​បើ​ការ​ចរចា​ជោគជ័យ​មែន ការ​ប្រកាស​តែងតាំង​ Ancelott ជំនួស​លោក Marco Silva អាច​នឹង​ប្រកាស​មុន​ថ្ងៃ​ពុធ​នេះ។

Ancelotti ដែល​ត្រូវ​ Napoli បណ្ដេញ​ចេញ​​កាល​ពី​សប្ដាហ៍​មុន បាន​ក្លាយ​​ជា​គោលដៅ​ធំ​របស់​មេៗ​នៅ Everton ដូច​ជា​ប្រធាន​ក្លឹប​លោក Bill Kenwright ជា​ដើម មុន​ពេល Silva ចាកចេញ​កាល​ពី​ថ្ងៃ​ទី ៥ ខែ ធ្នូ។ Ancelotti វ័យ​៦០​ធ្លាប់​ឈ្នះ​ពាន Premier League, the FA Cup និង Community Shield អំឡុង​ពេល​លោក​ដឹក​នាំ​ Chelsea ​ពី​ឆ្នាំ​២០០៩​ដល់​២០១១៕

ប្រភព៖ Sky Sports ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់