• 2019-12-16 06:52:04
  • ប្រដាល់

លី​ រិទ្ធី​ ថា​ប្រកួត​យប់មិញ​ចូល​អត់​ចុះ​និង​គេសោះ យ៉ាង​ណា​ក៏​ដឹង​ថា​ខ្លួន​ថ្មី​បែប​នេះ​ហើយ​

  • 2019-12-16 06:52:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មក​ប្រដាល់​មក​ពី​សៀមរាប​ លី​ រឹទ្ធី​ ថា​ប្រកួត​សន្សំ​ពិន្ទុ​ជា​មួយ​អ្នក​ប្រដាល់​ថៃ​យប់​មិញ​ គឺ​ពិបាក​ចូល​ជា​មួយ​គេ​តែ​ម្ដង​ នេះ​ដោយ​សារ​តែ​ខ្លួន​នៅ​ខ្ចី​ពេក​យ៉ាង​ណា​នឹង​ខំប្រឹង​បន្ត​ទៀត។​

លី​ រិទ្ធី(ក្រហម)

លី​ រិទ្ធី​ បាន​ឲ្យ​ដឹង​ថា​ ការ​ប្រកួត​យប់​មិញ​នេះ​ជា​មួយ​កីឡាករ ​Jaksiam​ គឺ​ខ្លួន​ខំប្រឹង​ប្រែង​អស់​ហើយ​ ពិបាក​ចូល​វ៉ៃ​យក​ពិន្ទុ​ដៃគូ​ ដោយ​សារ​តែ​ខ្លួន​នៅ​ខ្ចី​ខាង​បទ​ពិសោធ។​ ប៉ុន្តែ​អ្នក​ប្រដាល់​មក​ពី​សៀមរាប​រូប​នេះ​ថា​មិន​ថ្វី​នោះ​ទេ​ ព្រោះ​ជា​ការ​ចាប់​ផ្ដើម​ដំបូង​ៗ​គឺ​បែប​នេះ​ យ៉ាង​ណា​គឺ​មាន​តែ​ការ​ខំប្រឹង​ប្រែង​បន្ត​ទៀត​ទើប​អាច​ធ្វើ​ឲ្យ​ការ​ប្រកួតប្រសើរ​ឡើង​ម្ដង​បន្តិច​ៗ។​

លី​ រិទ្ធី ចាញ់​ថៃ​មិញ​

កូន​សិស្ស​មក​ពី​ក្លឹប​ Mr Ly​ រូប​នេះ​បន្ត​ថា​ ​Jaksiam​ មិន​ជា​ខ្លាំង​ប៉ុន្មាន​ទេ​ បើ​ប៉ះ​កីឡាករ​ខ្មែរ​ដែល​មាន​បទ​ពិសោធ​ច្រើន​ជាង​ខ្លួន​អាច​នឹង​សន្លប់​បាត់​ហើយ។​ សមត្ថភាព​មិន​សូវ​ជា​ខ្លាំង​មែន​ តែ​គេ​ចេះ​វ៉ៃ​ដក​ និង​ចាប់​ក្បាច់​ដៃគូ​ហើយ​វ៉ៃ​បក​ ចំណុច​ល្អ​របស់​កីឡាករ​ថៃ​យប់​មិញ​នោះ​គឺ​ការ​ទាត់។​ រិទ្ធី​ អរគុណ​ចំពោះ​អ្នក​គាំទ្រ​របស់​ខ្លួន​បើ​ទោះ​ជា​រូប​គេ​ធ្វើ​មិន​បាន​ល្អ​ និង​ប្ដេជ្ញា​ខំប្រឹង​បន្ថែម​ទៀត។​

យ៉ាម ខេមរា ពេល​ចាញ់​ពិន្ទុថៃ​

រំលឹក​ដែរ​ថា​ ការ​ប្រកួត​សប្ដាហ៍​ទី២​ នៃ​វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល​កម្មវិធី​ខ្សែក្រវាត់​ខារាប៉ាវ​ ទម្ងន់​៧០​គីឡូក្រាម​ របស់​សង្វៀន​បាយ័ន​យប់​មិញ​នេះ​គឺ​ លី​ រិទ្ធី​ ចាញ់​ពិន្ទុ​កីឡាករ​ថៃ ​Jaksiam​ ខណៈ​ យ៉ាម​ ខេមរា​ ក៏​ចាញ់​ពិន្ទុ​ថៃ​ដូច​គ្នា៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់