- 2019-12-13 02:06:42
- បាល់ទាត់
ក្រុមអង់គ្លេស៣ ឡើងវគ្គបន្តទាំង៣នៅពាន Europa League
- 2019-12-13 02:06:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមអង់គ្លេស៣ ឡើងវគ្គបន្តទាំង៣នៅពាន Europa League
ចន្លោះមិនឃើញ
ក្រុមអង់គ្លេស៣ដែលបានប្រកួតជម្រុះក្នុងពូលរៀងៗខ្លួនរួមមាន Manchester United, Arsenal, Wolverhampton សុទ្ធតែមានកៅអីទាំងអស់ទៅលេងវគ្គ៣២ក្រុមចុងក្រោយ UEFA Europa League។
Arsenal ឈរលេខ១ក្នុងពូល F មាន១១ពិន្ទុក្រោយ៦ប្រកួត, Wolves ឈរលេខ២ក្នុងពូល K មាន១៣ពិន្ទុក្រោយ៦ប្រកួត ដោយឡែក United វិញមាន១៣ពិន្ទុដែរ ហើយឈរលេខ១ក្នុងពូល L។ ការចាប់ឆ្នោតវគ្គ៣២ក្រុមចុងក្រោយនឹងធ្វើឡើងនៅថ្ងៃចន្ទ ទី១៦ ខែធ្នូ នៅទីស្នាក់ការកណ្ដាល UEFA ស្ថិតក្នុងទីក្រុង Nyon ប្រទេសស្វីស។
នៅវគ្គ៣២ក្រុមនេះដែរ ក្នុងមកពីប្រទេសអង់គ្លេសតែមួយ នឹងមិនប៉ះគ្នានោះទេ ដូចជា Manchester United មិនប៉ះ Arsenal ឬ Wolves មិនប៉ះ United ជាដើម៕