• 2019-12-11 03:02:48
  • បាល់ទាត់

ទិដ្ឋភាព​​​លើ​អាកាស​​និង​លើ​ដី​ អ្នក​គាំទ្រ​វៀតណាម​អបអរ​ជម្រើស​ជាតិ​បាន​មេដាយ​មាស

  • 2019-12-11 03:02:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​គាំទ្រ​រាប់​លាន​អ្នក​​របស់​វៀតណាម​បាន​ចេញ​មក​អបអរសាទរ​នៅ​កណ្ដាល​ទីក្រុង​ហាណូយ​និង​ហូជីមិញ ក្រោយ​ជម្រើស​ជាតិ U22 របស់​ពួក​គេ​បាន​យក​ឈ្នះ​ឥណ្ឌូណេស៊ី​ដណ្ដើម​បាន​មេដាយ​មាស​នៅ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម។

នេះ​ជា​កំណត់ត្រា​ថ្មី​របស់​វៀតណាម​​ដែល​ឈ្នះ​មេដាយ​មាស​ដំបូង​នៅ​ស៊ីហ្គេម​ក្នុង​វិញ្ញាសា​​បាល់ទាត់​ផ្នែក​បុរស។ សមិទ្ធផល​ដ៏​ធំធេង​មួយ​នេះ​​មាន​ការ​រួម​ចំណែក​ធំ​ដោយ​លោក​គ្រូ​សញ្ជាតិ​កូរ៉េ​ខាង​ត្បូង Park Hang-seo។ បន្ទាប់​ពី​ក្រុម​យក​បាន​មេដាយ​មាស​ទីក្រុង​ធំ​ទាំង​ពីរ​របស់​វៀតណាម​គឺ ហាណូយ​និង​ហូជីមិញ​បាន​កកកុញ​ពោរពេញ​ដោយ​អ្នក​គាំទ្រ​ចេញ​ហែ​ក្បូន​ពេញ​ផ្លូវ។

ខាង​ក្រោម​ជា​ទិដ្ឋភាព​ទាំង​មូល៖ ​​​

ប្រភព៖ Zing ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់