• 2019-12-11 02:04:44
  • បាល់ទាត់

អ្នក​គាំទ្រ​និយាយ​ច្រើន​ពេក ពេល​នេះ Felix ​ដាក់​១​មាត់​វិញ ​អស់​ស្ទះ​ម៉ង់​

  • 2019-12-11 02:04:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​កម្ពុជា ​បាន​បរាជ័យ​វគ្គ​ប៉េណាល់ទី ​ទល់​ក្រុម​មីយ៉ាន់ម៉ា ​កាល​ពី​ល្ងាច​ម្សិលមិញ​នេះ ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៤​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​ឆ្នាំ ២០១៩​នៅ​ប្រទេស​ហ្វីលីពីន។

​ចាញ់​នៅ​វគ្គ​ប៉េណាល់ទី​នេះ ​គឺ​ក្រោយ​ពី​ខ្សែ​ប្រយុទ្ធ កែវ សុខផេង ​ទាត់​បាល់​ចុង​ក្រោយ​បុក​បង្គោល​ទី។ ការ​ធ្វើ​មិន​បាន​សម្រេច​នេះ​ហើយ ធ្វើ​ឱ្យ ​សុខផេង ​បន្ទោស​ខ្លួន​ឯង​ជា​ខ្លាំង ខណៈ​ដែល​អ្នក​គាំទ្រ​កម្ពុជា​គ្រប់​គ្នា​ដែល​យល់​ច្បាស់​ពី​បាល់ទាត់ ​បង្ហោះសារ​លើក​ទឹក​ចិត្ត​គ្រប់​រូបភាព​តែ​ម្ដង។

ជាមួយ​គ្នា​នេះ​ដែរ ​លោក Felix ​ដែល​ជា​គ្រូ​បង្វឹក​ក្រុម​កម្ពុជា​ក៏​បាន​លើក​រឿង​នេះ​ឡើង​មក​និយាយ​ដែរ។ ​គ្រូ​អាហ្សង់ទីន​រូប​នេះ ​បាន​បញ្ជាក់​ថា សុខផេង ​ធ្វើ​បាន​ល្អ​គ្រប់​ប្រកួត​កន្លង​មក។ ​សម្រាប់​ប្រកួត​ចុង​ក្រោយ​នេះ ​ប្រសិន​បើ​មិន​មាន​បាល់​ហ្វ្រីឃីក​១​គ្រាប់​របស់​គេ​ទេ ​នោះ​កម្ពុជា​ក៏​មិន​បាន​ដល់​វគ្គ​ប៉េណាល់ទី​នេះ​ដែរ។

កីឡាករ​ទាំង​អស់​សុទ្ធ​តែ​ធ្លាប់​មាន​កំហុស ឬ​ប៉េណាល់ទី​មិន​ចូល ដូច្នេះ​មិន​មាន​អ្វី​ប្លែក​ឡើយ។ ត្រូវ​យក​បរាជ័យ​នេះ​ដើម្បី​អភិវឌ្ឍ​ខ្លួន​បន្ដ​បន្ទាប់​ទៀត៕

រូបភាព៖ FFC

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់