• 2019-12-03 03:57:04
  • ព័ត៌មាន

ឯកឧត្តម លឹម គានហោ សរសើរពីការរីកចម្រើនវិស័យកីឡាការ៉ាតេនៅកម្ពុជា

  • 2019-12-03 03:57:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅមុនកីឡាករ កីឡាការិនី​ជម្រើសជាតិការ៉ាតេកម្ពុជា ចាកចេញទៅចូលរួម​ប្រកួត​ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម​ នៅប្រទេស​ហ្វីលីពីន នាយប់​ថ្ងៃ​ទី​៥ ខែធ្នូ ខានស្អែក​នេះ អនុប្រធានសហព័ន្ធការ៉ាតេដូកម្ពុជា បានជួបជុំគ្នា ដោយបានផ្ដល់អនុសាសន៍​មួយចំនួន និង​ការ​លើក​សរសើរ​ពី​ការ​រីកចម្រើន​លើវិស័យ​កីឡាមួយ​នេះ។

ការជួបជុំ​រវាង​ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាអនុប្រធានសហព័ន្ធការ៉ាតេដូកម្ពុជា និងគ្រូបង្វឹក និងកីឡាករ កីឡាការិនីជម្រើសជាតិការ៉ាតេកម្ពុជា បានប្រព្រឹត្តិទៅ​កាល​ពី​ថ្ងៃទី ០២ ខែធ្នូ ២០១៩ ម្សិលមិញ។ នៅក្នុងពិធីជួបជុំ​នេះ ឯកឧត្តមរដ្ឋមន្ត្រី បានសំដែងនូវក្តីមោទន:ចំពោះការរីកចម្រើនរបស់វិស័យកីឡាការ៉ាតេនៅកម្ពុជា ហើយឯកឧត្តមរដ្ឋមន្ត្រីសង្ឃឹមថា ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនាលើកនេះ កីឡាករ កីឡាការិនី នឹងប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីចូលរួមដណ្ដើមមេដាយ ជូនប្រទេសជាតិ។

ទន្ទឹមនឹងការលើកទឹកចិត្ត ការផ្ដល់អនុសាសន៍បន្ថែមមួយចំនួនដល់គ្រូបង្វឹក និងកីឡាករ កីឡាការិនី ឯកឧត្តមរដ្ឋមន្ត្រីក៏បានឧបត្ថម្ភនូវថវិកាចំនួន ៤០លានរៀល ដល់ប្រតិភូកីឡាការ៉ាតេកម្ពុជាផងដែរ ។

សូមបញ្ជាក់ជូនថា ប្រតិភូកីឡាការ៉ាតេជម្រើសជាតិកម្ពុជា នឹងចាកចេញពីប្រទេសកម្ពុជា ទៅចូលរួមប្រកួតក្នុងកីឡាស៊ីហ្គេម នៅប្រទេសហ្វីលីពីន នៅយប់ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩ នេះ ៕

ប្រភព៖ ផេករបស់ ក្រសួងធនធានទឹក និងឧតុនិយម

អត្ថបទ៖ វិបុត្រ

មតិយោបល់