• 2019-11-28 14:22:14
  • បាល់ទាត់

Kane៖ Mourinho សុំ​យោបល់​ខ្ញុំ ដើម្បី​ដឹកនាំ​ Spurs

  • 2019-11-28 14:22:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​អង់គ្លេស​ Harry Kane បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា អ្នក​ចាត់ការ​ក្លឹប Tottenham Hotspur លោក Jose Mourinho ក៏​សុំ​យោបល់​ពី​ខ្លួន​ខ្លះ​ៗ​ដែរ ដើម្បី​ដឹកនាំ​ក្រុម។

Kane បាន​និយាយ​ថា៖ " យើង​មាន​ទំនាក់ទំនង​ល្អ​ណាស់ បើ​គិត​ៗ​ទៅ ពួក​យើង​ព្យាយាម​ជួយ​ក្រុម​ទាំង​អស់​គ្នា " ។

កីឡាករ​អង់គ្លេស​រូប​នេះ​បាន​បន្ត​ថា៖ " តាម​ពិត​ទៅ​ គាត់ (Mourinho) ក៏​សុំ​យោបល់​ខ្លះ​ៗ​ពី​ខ្ញុំ​ដែរ ដើម្បី​ដឹកនាំ​ក្រុម​ទាំង​មូល។ យើង​ដឹង​ហើយ​ថា យើង​ចង់​ឈ្នះ​ពាន​ធំៗ។ នេះ​ជា​គោលដៅ​របស់​ក្រុម ហើយ​ក៏​ជា​គោលដៅ​របស់​គាត់​ផង​ដែរ។ សង្ឃឹម​ថា ខ្ញុំ​អាច​ជួយ​គាត់​បាន​ច្រើន​នៅ​ក្នុង​ឆ្នាំ​នេះ " ។

គួរ​បញ្ជាក់​ផង​ដែរ​ថា លោក Mourinho បាន​ដឹកនាំ​ Spurs បាន ២​ប្រកួត​ហើយ ដោយ​ឈ្នះ​ទាំង ២​ប្រកួត​៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់