• 2019-11-23 10:55:06
  • កីឡា​ផ្សេង​ៗ

ការ​ប្រកួត​ប៉េតង់​ពិភពលោក​បញ្ចប់​ហើយ​ ខណៈ​កម្ពុជា​ឈ្នះ​មេដាយ​មាស១​ សំរឺទ្ធ១​

  • 2019-11-23 10:55:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ប៉េតង់​ជើងឯក​ពិភពលោក​យុវជន​ និង​ស្ត្រី​លើក​ទី១៧​ ដែល​កម្ពុជា​ធ្វើ​ម្ចាស់​ផ្ទះ​រយៈពេល​៥ថ្ងៃ​កន្លង​ទៅ​នេះ​គឺ​បាន​បញ្ចប់​មុន​នេះ​ហើយ​ ខណៈ​កម្ពុជា​ឈ្នះ​មេដាយ​២គ្រឿង​ មាស១​ សំរឹទ្ធ១។​

កីឡា​ការិនី កែ​ ឡេង

ក្រោយ​ការ​ប្រកួត​យ៉ាង​ស្វិតស្វាញ​អស់​រយៈពេល​៥ថ្ងៃ​មក​នេះ​ ការ​ប្រកួត​ជើងឯក​ពិភពលោក​យុវជន​ និង​ស្ត្រី​ លើក​ទី១៧​ បាន​ធ្វើ​ពិធី​បិទ​ និង​បំពាក់​មេដាយ​ រួម​និង​ពាន​រង្វាន់​រួចរាល់​ហើយ​នា​ល្ងាច​ថ្ងៃ​ទី២៣​ ខែ​វិច្ឆិកា​ ២០១៩​ នៅ​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ។​

ចំពោះ​មេដាយ​២គ្រឿង​ ដែល​កម្ពុជា​ឈ្នះ​នោះ​គឺ​ មេដាយ​មាស១​ ឈ្នះ​លើ​វិញ្ញាសា​វ៉ៃ​យក​ពិន្ទុ​ដោយ​វីរ​កីឡា​ការិនី​ កែ​ ឡេង​ ចំណែក​មេដាយ​១គ្រឿង​ទៀត​នោះ​គឺ​មេដាយ​សំរឹទ្ធ​ ឈ្នះ​ដោយ​ក្រុម​កីឡា​ការិនី​ស្ត្រី​(A)​ ក្នុង​នោះ​មាន​ឈ្មោះ​កីឡា​ការិនី​ កែ​ ឡេង​ កីឡា​ការិនី​ អ៊ុក​ ស្រីមុំ​ កីឡា​ការិនី​ អ៊ុន​ ស្រីយ៉ា​ និង​កីឡា​ការិនី​ កែវ​ សុវណ្ណា។​

ទិដ្ឋភាពមុននេះ

រំលឹក​ដែរ​ថា​ ការ​ប្រកួត​ប៉េតង់​ជើងឯក​ពិភពលោក​យុវជន​ និង​ស្ត្រី​ លើក​ទី១៧​ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នេះ​គឺ​ចាប់​ផ្ដើម​ឡើង​ពី​ថ្ងៃ​ទី១៩​ ដល់​ ២៣​ ខែ​វិច្ឆិកា​ ២០១៩​ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ ដែល​មាន​ប្រទេស​ចូលរួម​សរុប​៤៩៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់