• 2019-11-22 13:38:32
  • បាល់ទាត់

គ្រូ​ PSG៖ ខ្ញុំ​មិនមែន​ប៉ា​របស់ Neymar ឲ្យ​ខ្ញុំ​ហាម​ឃាត់​គេ​អី​កើត?

  • 2019-11-22 13:38:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Thomas Tuchel គ្រូ​បង្គោល​ក្លឹប Paris Saint-Germain បាន​បង្ហាញ​ពី​អារម្មណ៍​មិន​សប្បាយ​ចិត្ត​ទៅ​លើ​ខ្សែ​ប្រយុទ្ធ​ Neymar​ចំពោះ​មុខ​អ្នក​សារព័ត៌មាន​។ Neymar បាន​ទៅ​ចូលរួម​ព្រឹត្តិការណ៍​កីឡាករ​តិន្នីស Davis Cup នៅ​រាជធានី​ម៉ាឌ្រីដ​ អេស្ប៉ាញ ក្រោយ​ពី​គេ​ត្រលប់​ពី​របួស​។

លោក​ Tuchel បាន​និយាយ​ថា៖ " ឲ្យ​ខ្ញុំ​ធ្វើ​ម្ដេច​កើត? ខ្ញុំ​មិនមែន​ឪពុក​គេ​ផង​ហ្នឹង​។ ខ្ញុំ​មិនមែន​ជា​ប៉ូលិស​ ហើយ​ខ្ញុំ​ត្រឹម​តែ​ជា​គ្រូ​បង្វឹក​ " ។

លោក​បាន​បន្ត​ថា៖ " គេ​ធ្វើ​បាន​ល្អ ក្នុង​ការ​ហ្វឹកហាត់​ ប៉ុន្តែ​ខ្ញុំ​មិន​ពេញ​ចិត្ត​នឹង​ទង្វើ​បែប​នេះ​ទេ (ការ​ចូល​រួម​ក្នុង Davis Cup) '' ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លោក Tuchel ក៏​បាន​ប្រកាស​ថា Neymar នឹង​ត្រលប់​មក​ជួយ​ PSG ក្នុង​ប្រកួត​ប៉ះ​នឹង Lille៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់