• 2019-11-21 11:52:39
  • បាល់ទាត់

តាម​ពិត​ គ្រូ​អ៊ុយក្រែន​មាន​ប្រវត្តិ​ជា​អ្ន​ក​នយោបាយ​ និង​ជា​វីរបុរស​បាល់ទាត់

  • 2019-11-21 11:52:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​បង្គោល​ក្រុម​ជម្រេីស​ជាតិ​អ៊ុយក្រែន​លោក​ Andriy Shevchenko មាន​ប្រវត្តិ​ជា​ខ្សែ​ប្រយុទ្ធ​ដ៏ល្បី​ ព្រម​ទាំង​ធ្លាប់​ប្រឡូក​ក្នុង​ពិភព​នយោបាយ​ទៀតផង​។

លោ​ក​បាន​ដឹក​នាំ​អ៊ុយក្រែន​ឲ្យ​ជាប់​ក្នុង​ព្រឹត្តិការណ៍​ UEFA Euro 2020 ដោយ​ឈរ​លេី​កំពូល​តារាង​នៃ​ពូល​ B ក្នុង​វគ្គ​ជម្រុះ។

យ៉ាង​ណាមិញ​ លោក​ធ្លាប់​ជា​ខ្សែ​ប្រយុទ្ធ​ដ៏ល្បី​មួយរូប​ ដោយ​រក​បាន​ ២៤៦​គ្រាប់​ ឲ្យ​ក្លឹប​ចំនួន​ ៣​គឺ​ Dynamo Kiev, AC Milan និង​ Chelsea។ លេីស​ពីនេះ​ លោក​ក៏​បាន​ជួយ​ក្លឹប​ AC Milan ឈ្នះ​ UEFA Champions League ហេីយ​ឈ្នះ​ Ballon d'Or មួយ​រដូវកាល​ក្រោយ។

លោក​សម្រេច​ចិត្ត​ចូល​និវត្តន៍​ពី​ពិភព​បាល់ទាត់​ ដោយ​ប្រឡូក​ចូល​ក្នុង​ពិភព​នយោបាយ​កាល​ពី​ឆ្នាំ​ ២០១២​។ កាល​នោះ​ លោក​បាន​ចូល​រួម​ជាមួយ​គណបក្ស​ អ៊ុយក្រែន​ឈាន​មុខ​ តែ​ជា​អកុសល​ គណបក្ស​លោក​មិន​បាន​ឈ្នះ​អាសនៈ​ក្នុង​សភា​ឡេីយ៕

ប្រភព៖ Bleacherreport ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់