• 2019-11-15 02:10:30
  • បាល់ទាត់

អ៊ីរ៉ង់ ​បន្ដ​ចាញ់​ប្រកួត​ទី​២ ​ទល់​អ៊ីរ៉ាក់ ​ធ្លាក់​ដល់​លេខ​៣​ក្នុង​តារាង​ជាមួយ​កម្ពុជា​

  • 2019-11-15 02:10:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​លេខ​១​នៅ​អាស៊ី អ៊ីរ៉ង់ ​បាន​បន្ត​បរាជ័យ​ក្រោម​ថ្វី​ជើង​អ៊ីរ៉ាក់​ក្នុង​លទ្ធផល ២-១ ​នា​ការ​ប្រកួត​ជម្រុះ​ពាន​រង្វាន់ FIFA World Cup 2022 ​កាល​ពី​យប់មិញ​នេះ​។

ការ​ប្រកួត​ធ្វើ​ឡើង​នៅ​ទឹក​ដី​កណ្ដាល​នេះ ​ក្រុម​អ៊ីរ៉ាក់​ជា​អ្នក​នាំ​មុខ​លើ​ក្រុម​អ៊ីរ៉ង់​បាន​មុខ ​ដោយ​ Muhanad Ali ​ត្រឹម​នាទី​១១ ​ប៉ុន្តែ​១៤​នាទី​ក្រោយ​មក ​ក្រុម​អ៊ីរ៉ង់​តាម​បាន​ស្មើ​វិញ​ដោយ Nourollahi ​។ ​ចប់​តង់​ទី​១ ​ក្រុម​ទាំង​ពីរ​ស្មើ​គ្នា ១-១ ​។ ​ឈាន​ចូល​ដល់​តង់​ទី​២ ​ការ​ប្រកួត​នេះ​កាន់​តែ​ស្វិតស្វាញ​ថែម​ទៀត ​ព្រោះ​កីឡាករ​អ៊ីរ៉ង់​ម្នាក់​បាន​កាត​ក្រហម​នៅ​នាទី​៨១។ ​ចុង​ម៉ោង​ទៅ​ហើយ ​នៅ​នាទី​៩០+២ ​ក្រុម​អ៊ីរ៉ាក់ ​រក​បាន​១​គ្រាប់​ទៀត​ដោយ Alaa Abbas ​ដែល​ជា​គ្រាប់​បាល់​ជ័យជម្នះ​តែ​ម្ដង។

ឈ្នះ​ក្រុម​ខ្លាំង​អ៊ីរ៉ង់​នេះ ​បាន​ធ្វើ​ឱ្យ​អ៊ីរ៉ាក់​ឈរ​នៅ​លេខ​១​កំពូល​តារាង​មាន​១០​ពិន្ទុ ​ស្រប​ពេល​ក្រុម​អ៊ីរ៉ង់​នៅ​លេខ​៣​មាន​៦​ពិន្ទុ​ឆ្លង​កាត់​៤​ប្រកួត​ដូច​គ្នា។ ​ក្រុម​លេខ​២ គឺ​បារ៉ែន ​មាន​៨​ពិន្ទុ ​ក្រោយ​ពី​លេង​ស្មើ​ក្រុម​ហុងកុង ​០-០ ​យប់មិញ។ ​សម្រាប់​ក្រុម​កម្ពុជា​វិញ​នៅ​លេខ​៥​ក្នុង​តារាង​៕

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់