• 2019-11-05 22:33:52
  • បាល់ទាត់

មិន​ធម្មតា! Chelsea ពី​ចាញ់​ ៤-១ រហូត​វាយ​បក​ស្មើ​ Ajax ៤-៤

  • 2019-11-05 22:33:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Chelsea ធ្វើ​បាន​ល្អ​បំផុត​ក្នុង​ការ​ប្រកួត​ Champions League កាល​ពី​យប់​មិញ​ដោយ​រក​បាន​១​ពិន្ទុ​ ក្រោយ​ស្មើ​គ្នា​ ៤-៤ ជាមួយ​ជើង​ខ្លាំង​ Ajax។

ការ​ប្រកួត​​នៅ​កីឡដ្ឋាន​ Stamford Bridge ក្រុម​រហស្សនាម​ថា​តោ​ខៀវ​ត្រូវ​គូ​ប្រជែង​នាំ​មុខ​មុន​រហូត​ ៤-១ គិត​ត្រឹម​នាទី​៦២ ប៉ុន្តែ​ក្រុម​ភ្ញៀវ​បាន​កាត​ក្រហម​២​នាក់​ជា​បន្ត​បន្ទាប់​បាន​ធ្វើ​ឲ្យ​ពួកគេ​រក​បាន​៣​គ្រាប់​បន្ថែម​ក្នុង​ការ​ប្រកួត​នោះ។​ Ajax បាន​បាត់​បង់​សមាជិក​២​នាក់​គឺ Blind នៅ​នាទី​៦៨ និង​ Veltman នៅ​នាទី​៦៩។​

Valencia ដែល​នៅ​ពូល​ H ជាមួយ​គ្នា​បាន​យក​ឈ្នះ​ Lille ៤-១ ធ្វើ​ឲ្យ​ពូល​នេះ​ក្រុម​៣​ខាង​លើ​ Ajax, Chelsea និង​ Valencia ខ្លួន​ឯង​មាន​៧​ពិន្ទុ​ស្មើ​គ្នា​ ខណៈ​ Lille នៅ​បាត​តារាង​មាន​១​ពិន្ទុ៕

ប្រភព៖ UEFA អត្ថបទ៖ រ័ត្ន

មតិយោបល់