• 2019-10-28 03:58:21
  • បាល់ទាត់

យុទ្ធសាស្ត្រ​អ្វី ធ្វើ​ឱ្យ​លោក Conor ​ដឹក​នាំ​ស្វាយ​រៀង​ឈ្នះ​លីគ ទាំង​មិន​ចាញ់​សោះ​

  • 2019-10-28 03:58:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​បាន​លើក​ពាន​រង្វាន់​លីគ​កំពូល​កម្ពុជា​ហើយ​កាល​ពី​យប់មិញ​នេះ ​អម​ជាមួយ​ប្រាក់​រង្វាន់​៦០​លាន​រៀល។

ស្វាយ​រៀង ​បាន​លើក​ពាន​រង្វាន់​នេះ ​ដោយ​មិន​ទាន់​ស្គាល់​ពាក្យ​ថា​ចាញ់​នោះ​ទេ ដែល​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ពេញ​ចិត្ត​ស្ដូក​តែ​ម្ដង ជាមួយ​ការ​ដឹក​នាំ​របស​លោក Conor Nestor ។ ​គ្រូ​បង្វឹក​ដែល​ទើប​បាន​បន្ដ​កុងត្រា​ដឹក​នាំ​ស្វាយ​រៀង​២​ឆ្នាំ​ទៀត​នេះ ​បាន​បង្ហើប​ពី​ចំណុច​សំខាន់​ៗ​នៅ​ពី​ក្រោយ​ជោគជ័យ​នេះ​ថា​មក​ពី​ការ​សាមគ្គី​គ្នា។

មុន​រដូវ​កាល​នេះ​ចាប់​ផ្ដើម ​លោក​បាន​ចាប់​ផ្ដើម​ពង្រឹង​កាយ​សម្បទា​ក្រុម​ទាំង​មូល ​ដើម្បី​ឱ្យ​អាច​ផ្លាស់​ប្ដូរ​ប្រព័ន្ធ​លេង​ក្នុង​ការ​ប្រកួត​បាន។ មួយ​វិញ​ទៀត ​កីឡាករ​បរទេស​ដែល​លោក​នាំ​ចូល​ក៏​លេង​យល់​ចិត្ត​គ្នា​ល្អ ជាមួយ​កីឡាករ​ខ្មែរ​ទៀត ​ទើប​ធ្វើ​ឱ្យ​ចង្វាក់​ប្រកួត​របស់​ស្វាយ​រៀង​បាន​ល្អ។ ​ពី​មួយ​ប្រកួត​ទៅ​មួយ​ប្រកួត ​កីឡាករ​ទាំង​អស់​សុទ្ធ​តែ​ប្រឹងប្រែង​ខ្លាំង​ឡើង។

នៅ​សល់​១​ប្រកួត​ទៀត​ក្នុង​ដៃ ​ស្វាយ​រៀង​នឹង​បង្កើត​កំណត់ត្រា​អស្ចារ្យ​មួយ​សម្រាប់​កម្ពុជា​ហើយ ពោល​គឺ​នឹង​ក្លាយ​ជា​ក្លឹប​ដំបូង​ឈ្នះ​លីគ​ទាំង​មិន​ចាញ់​ទាល់​តែ​សោះ៕

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់