- 2019-10-22 11:26:45
- បាល់ទាត់
អ្នកចាំទី ៣រូប ដែលបានជាប់ឈ្មោះក្នុងបញ្ជីឈ្មោះ ៣០បេក្ខភាពសម្រាប់ពាន Ballon d'Or
- 2019-10-22 11:26:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកចាំទី ៣រូប ដែលបានជាប់ឈ្មោះក្នុងបញ្ជីឈ្មោះ ៣០បេក្ខភាពសម្រាប់ពាន Ballon d'Or
ចន្លោះមិនឃើញ
សម្រាប់ឆ្នាំ២០១៩នេះ បេក្ខភាព ៣០រូបនៃពាន Ballon d'Or មានសមាសភាពអ្នកចាំទីចំនួន ៣រូប ដូចគ្នានឹងឆ្នាំ២០១៨ដែរ។
កីឡាករទាំង ៣រូបនោះគឺ អ្នកចាំទី Liverpool កីឡាករ Alisson Becker អ្នកចាំទីក្លឹប Tottenham Hotspur កីឡាករ Hugo Lloris និងអ្នកចាំទីក្លឹប Barcelona កីឡាករ Marc Andre Ter Stegen។
កាលពីឆ្នាំ២០១៨កន្លងទៅ Lloris និង Becker ជាអ្នកចាំទីបានជាប់ឈ្មោះក្នុងបញ្ជី ៣០រូបចុងក្រោយ ខណៈអ្នកចាំទីម្នាក់ទៀតគឺ អ្នកចាំទីបែលហ្សិកកីឡាករ Thiabaut Courtois។
បេក្ខភាពសម្រាប់ពានបាល់មាស Ballon d'Or បានផ្លាស់ប្ដូរយ៉ាងច្រើន នៅក្នុងឆ្នាំ២០១៩នេះ។ កីឡាករល្បីៗមួយចំនួន មិនបានជាប់ក្នុងបញ្ជីបេក្ខភាព ៣០រូប ដោយក្នុងនោះមានដូចជា ជើងឯកឆ្នាំ២០១៨ ខ្សែបម្រើ Luka Modric និងខ្សែប្រយុទ្ធប្រេស៊ីល Neymar ជាដើម៕