• 2019-10-21 04:48:34
  • បាល់ទាត់

គ្រូ U22 មីយ៉ាន់ម៉ា មើល​រំលង​កម្ពុជា នៅ​ក្នុង​កីឡា​ស៊ីហ្គេម​ខាងមុខ

  • 2019-10-21 04:48:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Velizar Lopov គ្រូ​ U22 មីយ៉ាន់ម៉ា បាន​លើកឡើង​ពីក្រុមចំនួន២ ដែល​ជាឧបសគ្គរបស់ខ្លួន​ក្នុងវគ្គចែកពូលនៅ​ព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ​២០១៩​ខាងមុខនេះ គឺ​ម៉ាឡេស៊ី និង​ម្ចាស់ផ្ទះហ្វីលីពីន ពោលគឺ​មិនរំលឹក​ឈ្មោះ​ក្រុមកម្ពុជា​ឡើយ។

សូម​ជម្រាប​ថា ក្នុង​ព្រឹត្តិការណ៍នេះ ក្រុម​ដែល​ចូលរួម​មានចំនួន១១ ក្នុងនោះពូលA រួមមាន​ម្ចាស់ផ្ទះហ្វីលីពីន ម៉ាឡេស៊ី មីយ៉ាន់ម៉ា កម្ពុជា និង​ទីម័រខាងកើត ឯពូលB រួមមាន ថៃ ឥណ្ឌូណេស៊ី​ វៀតណាម ឡាវ សិង្ហបុរី និង​ប្រ៊ុយណេ។

គ្រូ​សញ្ជាតិ​ប៊ុលហ្ការី​រូបនេះ បាន​និយាយ​យ៉ាងដូច្នេះ​ថា៖ «ខ្ញុំ​គោរព​គ្រប់គូប្រកួត​នៅក្នុងពូល​នេះ។ ទោះជាយ៉ាងណាក៏ដោយ ​គោលដៅ​របស់យើង គឺ​យកឈ្នះ​ម៉ាឡេស៊ី​ឱ្យបាន​នៅ​ក្នុងការប្រកួតដំបូង ដើម្បីបង្កើន​ឱកាស​កាន់តែច្រើន។ ក្រុម​ដែលជាឧបសគ្គ​ចំនួន២របស់​មីយ៉ាន់ម៉ានៅក្នុងពូលវគ្គចែកពូល គឺ ម៉ាឡេស៊ី និងម្ចាស់ផ្ទះហ្វីលីពីន»។

លោក​បន្តថា ចំពោះ​គូប្រកួត​ដទៃទៀត គឺ​លោក​មិនមាន​ការព្រួយបារម្ភ​ខ្លាំងឡើយ ព្រោះ​ក្រុមទាំងនោះ មាន​កម្រិតទាបជាង U22 មីយ៉ាន់ម៉ា៕

ប្រភព៖ TheThao 247

ប្រែសម្រួល៖ សំភី

មតិយោបល់