• 2019-10-21 04:29:52
  • បាល់ទាត់

អភិបាលក្រុង​ Steilacoom,​ សហរដ្ឋអាមេរិក​ សរសើរ​ប្រធាន​ក្លឹប​ភ្នំពេញក្រោម​ ជា​មនុស្ស​គួរ​ឲ្យ​គោរព​

  • 2019-10-21 04:29:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អភិបាលក្រុង​ Steilacoom​ នៃ​សហរដ្ឋអាមេរិក​ កោតសរសើរ​ពី​ការ​លះបង់​ ការ​ខំប្រឹង​អភិវឌ្ឍន៍​កន្លង​មក​លើ​វិស័យ​កីឡា​ សេដ្ឋកិច្ច​ទាំង​ក្នុង​ស្រុក​ ក៏​ដូច​ជា​ក្រៅ​ស្រុក​ និងប្រគល់​ជូន​នូវ​ប័ណ្ណ​សរសើរ​ដល់​លោក​ឧកញ៉ា​ ឬទ្ធី​ សំណាង​ ប្រធាន​ក្លឹប​បាល់ទាត់​ភ្នំពេញ​ក្រោន​ ថែម​ទៀត​ផងម្សិលមិញ​នេះ។​

រូបភាពភ្នំពេញក្រោន

លោក​ Ron Lucas​ បាន​ឲ្យ​ដឹង​ថា​ មាន​ក្ដី​សោមនស្ស​ចំពោះ​ភាព​ជោគជ័យ​របស់​លោក​ឧកញ៉ា​ឬទ្ធី សំណាង​ ក្នុង​ការ​ចូលរួម​លើ​វិស័យ​ទេសចរណ៍​ ការ​កម្សាន្ត​និង​ការ​អភិវឌ្ឍន៍​វិស័យ​សេដ្ឋកិច្ច​នៅ​ក្នុង​ទីក្រុង​ Steilacoom ។​ អភិបាលក្រុង​ខាង​លើ​នេះ​បន្ថែម​ទៀត​ថា ​សូម​ទទួល​ស្គាល់​លើ​ការ​ខិតខំ​ប្រឹងប្រែង​ប្រកប​ដោយ​ថាមពល​របស់​លោក​ឧកញ៉ា​ ក្នុង​ការ​ពង្រឹង​ និង​ពង្រីក​ចំណងមិត្តភាព​រវាង​ប្រជាជន​កម្ពុជា​ ចិន​ ក៏​ដូច​ជា​ភ្ញៀវ​ទេសចរណ៍​នា​នា​នៅ​ជុំវិញ​ពិភពលោក​ ប្រកប​ដោយ​លទ្ធផល​ជា​វិជ្ជមាន។​

រូបភាពភ្នំពេញក្រោន

លើស​ពី​នេះ​ទៀត​នោះ​ បុរស​ជនជាតិ​អាមេរិក​ ដែល​តំណាង​ឲ្យ​ក្រុង​ Steilacoom​ រូប​នេះ​សរសើរ​ឧកញ៉ា​ ឬទ្ធី​ សំណាង​ ថា​ជា​ពាណិជ្ជករ​មួយ​រូប​ដែល​គួរ​ឱ្យ​គោរព​ ព្រោះ​ក្រៅ​ពី​ជំនួញ​ បាន​ចំណាយ​ធនធាន​ជា​ច្រើន​ក្នុង​ការ​អភិវឌ្ឍន៍​វិស័យ​បាល់ទាត់​នៅ​ក្នុង​ប្រទេស​កំណើត​ដូច​ដែល​ទាំង​អស់​គ្នា​បាន​ឃើញ​នៅ​ក្លឹប​បាល់ទាត់​ភ្នំពេញក្រោន​ នា​ពេល​នេះ​ស្រាប់។​ ដូច្នេះ​ក្នុង​នាម​ជា​អ្នក​តំណាង​ឱ្យ​ប្រជាជន​នៃ​ទីក្រុង​ Steilacoom​ ពិត​ជា​មាន​កិត្តិយស ​ព្រម​ទាំង​ក្ដី​រីករាយ​ចំពោះ​លោក​ដែល​ទទួល​បាន​នូវ​រង្វាន់​ ពលរដ្ឋ​កិត្តិយស​ ដែល​ស័ក្ដិសម​ចំពោះ​ការ​លះបង់​ និង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​លោក​ដែល​បាន​ផ្ដល់​នូវ​អត្ថប្រយោជន៍​ដ៏​ធំ​ធេង​ដល់​ទីក្រុង​ Steilacoom​ ព្រម​ទាំង​រដ្ឋ​ Washington​ ផង​ដែរ។​

រូបភាពភ្នំពេញក្រោន

រំលឹក​ដែរ​ថា​ ពិធី​ប្រគល់​រង្វាន់​ប័ណ្ណ​សរសើរ​ជូន​លោក​ឧកញ៉ា​ ឬទ្ធី​ សំណាង​ ដោយ​អភិបាល​ក្រុង​ Steilacoom​ នៃ​រដ្ឋ​ Washington​ នេះ​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន​ RSN​ ម្សិលមិញ​នេះ​ ដោយ​មាន​ការ​ចូលរួម​ពី​គ្រូ​បង្វឹក​ រួម​ទាំង​កីឡាករ​របស់​ភ្នំពេញក្រោម​ ផង​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់