• 2019-10-16 02:38:27
  • បាល់ទាត់

De Gea របួស​ក្លាយ​ជា​កង្វល់​របស់​ Man Utd ពេល​ប៉ះ​ Liverpool

  • 2019-10-16 02:38:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

David de Gea មាន​បញ្ហា​​​សរសៃ​ពួរ​ក្នុង​ការ​ប្រកួត​ដែល​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​ស្មើ​គ្នា​ ១​ទល់​នឹង​១​ ជាមួយ​ជម្រើស​ជាតិ​ស៊ុយអែត។​

​របួស​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​ចាំ​ទី​វ័យ​២៨​ឆ្នាំ​ស្រពិចស្រពិល​សម្រាប់​ការ​ប្រកួត​ដ៏​សំខាន់​រវាង​បិសាច​ក្រហម​ Manchester United ជាមួយ​ក្រុម​កំពូល​តារាង​ Liverpool នៅ​ថ្ងៃ​អាទិត្យ​ចុង​សប្ដាហ៍​។ បើ​សិន​ De Gea មិន​អាច​លេង​បាន​នោះ​អ្នក​ចាំ​ទី​ដៃ​ទី​ពីរ​សញ្ជាតិ​អាហ្សង់ទីន Romero នឹង​​ជំនួស​រូប​គេ។​​

United បច្ចុប្បន្ន​កំពុង​ឈរ​លេខ​១២​ក្នុង​តារាង​ Premier League ហើយ​នៅ​មិន​ទាន់​ស្គាល់​ពាក្យ​ថា​ឈ្នះ​នៅ​ឡើយ​ទេ​សម្រាប់​៣​ប្រកួត​ចុង​ក្រោយ​ ខណៈ​ Liverpool វិញ​ លេង​៨​ប្រកួត​ឈ្នះ​ទាំង​៨៕

ប្រភព៖ Manchestereveningnews ប្រែសម្រួល៖ រ័ត្ន

មតិយោបល់