• 2019-10-11 06:55:45
  • កីឡា​ផ្សេង​ៗ

សហព័ន្ធ​វ៉ូវីណាម​ សម្លឹង​ឃើញ​ចៅក្រម​មានសមត្ថភាព​កម្រិត​ពិភពលោក​៥នាក់​ហើយ

  • 2019-10-11 06:55:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អនុប្រធាន​សហព័ន្ធ​កីឡា​វ៉ូវីណាម​កម្ពុជា​ ក្រោយ​ឆ្លង​កាត់​វគ្គ​សិក្សា​ចៅក្រម ​អាជ្ញាកណ្ដាល​ ច្រើន​ដង​រួច​ហើយ​នោះ​មើល​ឃើញ​ថា​មាន​អ្នក​លេចធ្លោ​ជាង​គេ​ប្រហែល​៥រូប​ ដែល​អាច​បំពេញ​ការងារ​ការ​ប្រកួត​កម្រិត​ពិភពលោក​គ្រោង​ធ្វើ​ខែ​ធ្នូ​ ២០១៩ ខាង​មុខនេះ។​

ទិដ្ឋភាពមុននេះ

ឯកឧត្ដម​ អ៊ូ​ រតនា​ អនុប្រធាន​សហព័ន្ធ​កីឡា​ខាង​លើ​នេះ​បាន​ឲ្យ​ដឹង​ថា​ សម្រាប់​វគ្គ​សិក្សា​ចៅក្រម ​អាជ្ញាកណ្ដាល​ ដែល​ទើប​តែ​បញ្ចប់​ថ្ងៃ​នេះ​គឺ​ល្អ​ប្រសើរ​ ព្រោះ​សិក្ខាកាម​ចូលរួម​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ និង​ខំ​ប្រឹងប្រែង​សិក្សា។​

ឯកឧត្ដម​ អ៊ូ​ រតនា

អនុប្រធាន​រូប​នេះ​បន្ថែម​ទៀត​ថា​ វគ្គ​សិក្សា​នេះ​គឺ​មាន​សារសំខាន់​ណាស់​ ព្រោះ​ដើម្បី​ពង្រឹង​សមត្ថភាព​សិក្ខាកាម​ ក៏​ដូច​ជា​ស្វែង​រក​អ្នក​ដែល​មាន​សមត្ថភាព​ ដើម្បី​បំពេញ​ការងារ​ជាចៅក្រម​ក្នុងការ​ប្រកួត​នានា​ ដូច​ជា​ជើងឯក​ថ្នាក់​ជាតិ​ កម្រិត​អាស៊ី​ និង​ពិភពលោក​ជា​ដើម។​ នៅ​ខែ​ធ្នូ​ ២០១៩​ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នោះ​ នឹង​មាន​ចៅក្រម ​អាជ្ញាកណ្ដាល​កម្ពុជា​ចំនួន​៥នាក់​ផង​ដែរ​ ដោយ​សារ​កម្រិត​សមត្ថភាព​បច្ចេកទេស​ ភាសា​ និង​កុំព្យូទ័រ​សមស្រប​អាច​ធ្វើ​ទៅ​បាន។​

ទិដ្ឋភាពមុននេះ

រំលឹក​ដែរ​ថា​ កម្មវិធី​សិក្សា​វគ្គ​ចៅក្រម ​អាជ្ញាកណ្ដាល​របស់​សហព័ន្ធ​កីឡា​វ៉ូវីណាម​កម្ពុជា​ នេះ​ធ្វើ​ឡើង​រយៈពេល​៥ថ្ងៃ​ គឺ​ចាប់​ពី​ថ្ងៃ​ទី៧​ ដល់​ទី១១​ ខែ​តុលា ២០១៩​ នៅ​ឯ​វិមាន​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ។​ សិក្ខាកាម​ចូលរួម​សរុប​៤០នាក់​ មក​ពី​បណ្ដា​ខេត្ត​ និង​ក្លឹប​នានា​នៅ​ភ្នំពេញ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់