• 2019-09-23 03:44:31
  • បាល់ទាត់

វិសាខា ​ប៉ះ​ស្វាយ​រៀង ​នឹង​លេង​ល្ងាច​នេះ​

  • 2019-09-23 03:44:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយសារ​ម្សិលមិញ​នេះ​មេឃ​ភ្លៀង​ខ្លាំង​ពេក ​មិន​អាច​ប្រកួត​បាន ទើប​ជំនួប​វិសាខា ​ប៉ះ​ស្វាយ​រៀង ​លើក​មក​លេង​នៅ​ល្ងាច​ម៉ោង​៦​នេះ​វិញ​។

បើ​តាម​ការ​បញ្ជាក់​របស់​ CNCC ​ការ​លើក​មក​ប្រកួត​ថ្ងៃ​នេះ គឺ​ដោយសារ​តែ​ម្សិលមិញ​មេឃ​ភ្លៀង​ខ្លាំង​ពេក ​មិន​អាច​ដំណើរ​ការ​ប្រកួត​បាន បើ​ទោះ​ជា​បាន​ពន្យារ​ពេល​ច្រើន​នាទី​ហើយ​ក៏​ដោយ។ ​ជំនួប​ក្រុម​ទាំង​ពីរ​នេះ ​ហាក់​ដូចជា​វគ្គ​ផ្ដាច់ព្រ័ត្រ​ដូច្នេះ​ដែរ ព្រោះ​ថា​បើ​សិន​ជា​ស្វាយ​រៀង​ឈ្នះ​ប្រកួត​នេះ ​នោះ​ពួកគេ​នឹង​លើក​ពាន​លីគ​កំពូល​កម្ពុជា​តែ​ម្ដង បើ​ទោះ​ជា​សល់​ប្រកួត​ក្នុង​ដៃ​ទៀត​ក៏​ដោយ។

ផ្ទុយ​ទៅ​វិញ ​ប្រសិន​បើ​ស្មើ​ឬ​ចាញ់ ​នោះ​ក្រុម​ស្វាយ​រៀង​នឹង​ត្រូវ​រង់ចាំ​ប្រកួត​បន្ទាប់​ទៀត ទើប​អាច​លើក​ពាន​បាន។ នា​រដូវ​កាល​នេះ ​ស្វាយ​រៀង​ឈ្នះ​ពាន​រង្វាន់​លីគ​កំពូល​កម្ពុជា ​គឺ​មាន​ភាគរយ​ច្រើន​ខ្លាំង​ណាស់ ព្រោះ​រូបគេ​ដាច់​ពិន្ទុ​ក្រុម​លេខ​២​វិសាខា​ច្រើន៕

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់