• 2019-09-18 01:38:11
  • បាល់ទាត់

Barca ស្មើ​ Dortmund តែ​ Suarez ជួប​កំណត់ត្រា​ដ៏​អាក្រក់​មួយ​នៅ UCL

  • 2019-09-18 01:38:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Barcelona បាន​ត្រឹម​ស្មើ​គ្នា​ ០-០ ទល់​នឹង​ Borussia Dortmundក្នុង​ការ​ប្រកួត​ UEFA Champions League ​ថ្ងៃ​បើក​ឆាក​ពូល​ F។​

ជំនួប​នៅ​ទឹកដី​អាល្លឺម៉ង់​ក្រុម​ម្ចាស់​ផ្ទះ​ធ្វើការ​គាប​សង្កត់​លើ​ក្រុម​ភ្ញៀវ​យ៉ាង​ខ្លាំង​រហូត​មាន​ឱកាស​ស៊ុត​១៣​ដង​ និង​ចំ​គោល​ដៅ​៤​ ដង​ខណៈ​ Barca ចំ​គោលដៅ​តែ​១​លើក​គត់។​ ប្រកួត​កាល​ពី​យប់​មិញ​នេះ​ Dortmund មាន​​ឱកាស​មាស​ទាត់​បាល់​ប៉េណាល់ទី​១​ដែរ​ប៉ុន្តែ Andre ter Stegen អាច​សង្គ្រោះ​ការ​ស៊ុត​របស់​ ប្រធាន​ក្រុម​ Reus​ បាន។​

តារា​ឆ្នើម​ Lionel Messi ក៏​បាន​វិល​មក​ទីលាន​វិញ​ក្នុង​ប្រកួត​នេះ​ដែរ​ ដោយ​ប្ដូរ​ជំនួស​ Ansu Fati នៅ​នាទី​៥៩។​ Suárez វិញ​បាន​ជួប​កំណត់ត្រា​ដ៏​អាក្រក់​១​នៅ​ Champions League គឺ​មិន​អាច​ស៊ុត​បញ្ចូល​ទី​ក្រៅ​ទឹកដី​១៩​ប្រកួត​ជាប់​គ្នា​គិត​ចាប់​ពី​ខែ​កញ្ញា​ ឆ្នាំ​២០១៥​មក៕ ​

ប្រភព៖ BBC ប្រែសម្រួល៖ សៀនហួរ

មតិយោបល់