• 2019-09-13 07:45:53
  • បាល់ទាត់

Suarez មក​វិញ​ទាន់ Valencia ខណៈ Messi ត្រូវ​ចាំ​ដល់​ប្រកួត​​ Dortmund

  • 2019-09-13 07:45:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Luis Suarez បាន​ត្រឡប់​មក​ហ្វឹកហាត់​ពេញ​លេញ​វិញ​ហើយ​ជាមួយ​មិត្ត​រួម​ក្រុម​ Barcelona ដើម្បី​ត្រៀម​លក្ខណៈ​ស្វាគមន៍​ Valencia នៅ LaLiga ​ថ្ងៃ​សៅរ៍​ស្អែក​នេះ។​​

Suarez

ក្រោយ​រង​របួស​ក្នុង​ការ​ប្រកួត​​បើក​ឆាក​លីគ​កំពូល​ទល់​នឹង​ Athletic Club ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អ៊ុយរូហ្គាយ​បាន​អវត្ដមាន​២​ប្រកួត​​មក​ហើយ​ឲ្យ​ Barcelonaទល់​​ Real Betis និង​ Osasuna​។​ ការ​វិល​មក​វិញ​របស់​ Suarez ផ្ដល់​ក្ដី​សង្ឃឹម​ខ្លាំង​ដល់​អ្នក​ចាត់ការ​ Ernesto Valverde បន្ទាប់​ពី​ក្រុម​ខាត​អស់​៥​ពិន្ទុ​​ហើយ​នៅ​៣​ប្រកួត​កន្លង​មក។​​

Lionel Messi ដែល​អវត្តមាន​៣​ប្រកួត​ពេញ​កន្លង​មក​នៅ​មិន​ទាន់​ទៅ​ហ្វឹកហាត់​ជាមួយ​មិត្ត​រួម​ក្រុម​នៅ​ឡើយ​ទេ មាន​ន័យ​ថា​១០០% គឺ​អវត្តមាន​ប្រកួត​ Valcencia។ យ៉ាង​ណា​កីឡាករ​វ័យ​៣២​ឆ្នាំ​ប៉ុនប៉ង​វិល​ចូល​ទីលាន​វិញ​ឲ្យ​ទាន់​ប្រកួត​បើក​ឆាក​ Champions League នៅ​ទឹកដី Dortmund៕

Messi

ប្រភព៖ Marca ប្រែសម្រួល៖ សៀនហួរ

មតិយោបល់