• 2019-09-13 11:55:41
  • បាល់ទាត់

Rooney យល់​ថា កីឡាករ​អង់គ្លេស​ម្នាក់ ​អាច​បំបែក​កំណត់ត្រា​ជម្រើស​ជាតិ​របស់​ខ្លួន

  • 2019-09-13 11:55:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីរបុរស​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​ Wayne Rooneyបាន​និយាយ​ក្នុង​កម្មវិធី​វិទ្យុ​របស់​ខ្លួន​ថា ខ្សែ​ប្រយុទ្ធ​ Tottenham Hotspur កីឡាករ Harry Kane នឹង​បំបែក​កំណត់ត្រា​គ្រាប់​បាល់​របស់​ខ្លួន​នៅ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស។

Rooney បាន​លើកឡើង​ថា៖ " ខ្ញុំ​មិន​គិត​ថា​ កំណត់ត្រា​រក​គ្រាប់​បាល់​ច្រើន​បំផុត​របស់​ខ្ញុំ​នៅ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​ នៅ​គង់​យូរ​រហូត​ដល់ ៥០ឆ្នាំ​ដូច Bobby Charlton ទេ " ។

ខ្សែ​ប្រយុទ្ធ​ដែល​លេង​នៅ​ក្លឹប DC United បាន​បន្ត​ថា៖ " ខ្ញុំ​គិត​ថា Harry Kane អាច​បំបែក​កំណត់ត្រា​របស់​ខ្ញុំ​ នៅ​អំឡុង​ពេល ២ ឬ ៣ ឆ្នាំ​ខាង​មុខ​ទៀត​ " ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Kane មាន​អាយុ ២៦ឆ្នាំ ហើយ​រក​បាន ២៦​គ្រាប់​ហើយ​ឲ្យ​ក្រុម​តោ​កំណាច ខណៈ Rooney រក​បាន ៥៣​គ្រាប់​នៅ​ក្រុម​អង់គ្លេស៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់