• 2019-09-13 03:30:01
  • បាល់ទាត់

វីរបុរស​អ្នក​ចាំ​ទី​ថា៖ De Gea មិន​មែន​សំខាន់​ដល់​ថ្នាក់​គ្មាន​អ្នក​ជំនួស​ទេ​

  • 2019-09-13 03:30:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

David de Gea មិនទាន់​ដល់​ថ្នាក់​សំខាន់​គ្មាន​អ្នក​ជំនួស​នៅ​ Manchester United នោះ​ទេ។​ នេះ​បើ​តាម​សម្ដី Edwin van der Sar អតីត​អ្នក​ចាំទី​របស់​បិសាច​ក្រហម។​​

De Gea

ការ​និយាយ​បែប​នេះ​បន្ទាប់​ពី​កីឡាករ​សញ្ជាតិ​អេស្ប៉ាញ​​ស្រពិចស្រពិល​ពី​អនាគត​របស់​ខ្លួន​នៅ​ Old Trafford បើ​ទោះ​ជា​ក្លឹប​ទទូច​ម្ដង​ជា​ពីរ​ដង​ឲ្យ​រូប​គេ​បន្ត​កុងត្រា​ថ្មី​​ក៏​ដោយ។​ De Gea ផ្ទេរ​ពី Atletico Madrid ក្នុង​ឆ្នាំ​២០១១​ ហើយ​នឹង​ផុត​កុងត្រា​ចុង​រដូវ​កាល​នេះ។​

​​ជើង​ឯក​អ៊ីតាលី​​ Juventus គឺ​ជា​ក្លឹប​មួយ​ក្នុង​ចំណោម​យក្ស​អឺរ៉ុប​ដែល​ប្រឹង​អន្ទង​យក​ De Gea ទៅ​លេង​ឲ្យ​ពួកគេ។​ ពាក់ព័ន្ធ​បញ្ហា​នេះ​ Van der Sar បាន​និយាយ​ថា​ មិន​ខ្វះ​ទេ​អ្នក​អាច​ជំនួស​ De Gea បាន។​ "មាន​កីឡាករ​ល្អ​ៗ​មួយ​ចំនួន​នៅ​​លីគ​ដែល​អាច​បំពេញ​ចន្លោះ​ប្រហោង​ បើ​សិន​ United ត្រូវ​ការ​អ្នក​ចាំទី"។ បុរស​វ័យ​៤៩​ឆ្នាំ​និយាយ​ដូច្នេះ៕ ​

Edwin van der Sar (អាវបៃតង)

ប្រភព៖ Sky Sports ប្រែសម្រួល៖ រ័ត្ន

មតិយោបល់