• 2019-09-13 02:43:28
  • កីឡា​ផ្សេង​ៗ

វេទិកា​ជាតិ​លើក​ទី​១ ​សម្ពោធ​កាល​បរិច្ឆេទ ស៊ីហ្គេម​២០២៣ ​ចាប់​ផ្ដើម​ព្រឹក​នេះ​ហើយ​

  • 2019-09-13 02:43:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ព្រឹក​ថ្ងៃ​ទី​១៣​នេះ ​កម្មវិធី​ប្រវត្តិសាស្ត្រ​វេទិកា​ជាតិ​លើក​ទី​១ ​សម្ពោធ​កាល​បរិច្ឆេទ​ព្រឹត្តិការណ៍​ស៊ីហ្គេម​២០២៣ ​បាន​ចាប់​ផ្ដើម​ជា​ផ្លូវការ​ហើយ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតកតេជោ។

គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម​កម្ពុជា ​ហៅ​កាត់ CAMSOC ​បាន​រៀប​ចំ​កម្មវិធី​ខាង​លើ​ឡើង ​ក្រោម​វត្តមាន​របស់​សម្ដេច​ពិជ័យ​សេនា ​ទៀ បាញ់ ​ឧបនាយក​រដ្ឋមន្ដ្រី​ រដ្ឋមន្ដ្រី​ក្រសួង​ការពារ​ជាតិ​ និង​ជា​ប្រធាន​ CAMSOC ​ផ្ទាល់ ​លោក​បណ្ឌិត​ ថោង ខុន រដ្ឋមន្ដ្រី​ក្រសួង​ទេសចរណ៍​ និង​ជា​អនុ​ប្រធាន​អចិន្ដ្រៃយ៍​របស់​ CAMSOC។ លើស​ពី​នេះ​ក៏ មាន​ ការ​ចូលរួម​ធ្វើ​បទ​បង្ហាញ​ពី​មន្ដ្រី​ចលនា​អូឡាំពិក​មក​ពី​ម៉ាឡេស៊ី​រួមទាំង​មន្ដ្រី​ពាក់ព័ន្ធ ដែល​ត្រូវ​ទទួល​បន្ទុក និង​អនុវត្ត​ការងារ​ក្នុង​ទិសដៅ​ឆ្ពោះ​ទៅ​ស៊ីហ្គេម ​ឆ្នាំ២០២៣ ​​ផង​ដែរ។

សម្រាប់​កាល​បរិច្ឆេទ​ផ្លូវការ​ស៊ីហ្គេម​២០២៣​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ ​ត្រូវ​បាន​សម្ដេច​តេជោ ហ៊ុន សែន ​បាន​ប្រកាស​រួច​ហើយ​ថា​នឹង​កំណត់​យក​ថ្ងៃ​០៥ ​ខែ​ឧសភា ​ឆ្នាំ​២០២៣ ​ដើម្បី​ប្រារព្ធ​ពិធី​ប្រកួត​តែ​ម្ដង។ ​សម្រាប់​កម្ពុជា​ដែល​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ក៏​បាន​ត្រៀម​ខ្លួន​សឹង​តែ​រួច​រាល់​ហើយ​ដែរ ​ទាំង​កីឡដ្ឋាន​ដើម្បី​រៀប​ចំ​ប្រកួត ​ក៏​ដូចជា​ប្រភេទ​កីឡា​ដែល​នឹង​ត្រូវ​ដាក់​ឱ្យ​លេង។ សម្រាប់​កីឡដ្ឋាន​ធំ ​ដែល​នឹង​ត្រូវ​បើក​កម្មវិធី ​(កីឡដ្ឋាន​បាល់ទាត់​នៅ​មរតក​តេជោ) ​សាង់សង​បាន​ជាង​៥០​%​ហើយ ​ដោយ​រំពឹង​ថា​នឹង​រួច​រាល់​នៅ​ចុង​ឆ្នាំ​២០២០​ខាង​មុខ៕

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់