- 2019-09-12 12:57:31
- បាល់ទាត់
Real Madrid មានកីឡាកររបួសម្នាក់ទៀតហើយ!
- 2019-09-12 12:57:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Real Madrid មានកីឡាកររបួសម្នាក់ទៀតហើយ!
ចន្លោះមិនឃើញ
បើតាមការប្រកាសនៅលើគេហទំព័រផ្លូវការរបស់ក្លឹប Real Madrid ខ្សែបម្រើក្រូអាតកីឡាករ Luka Modric បានរងរបួសសាច់ដុំភ្លៅស្ដាំ។
បើតាមប្រភពដដែល មិនបានផ្ដល់ការបញ្ជាក់ពីកាលបរិច្ឆេទពិតប្រាកដនៃការវិលត្រលប់មកវិញទេ។
យ៉ាងណាក៏ដោយ ក្នុងខែកញ្ញានេះ អាចមានប្រកួតសំខាន់ៗមួយចំនួនដែល Modric អាចខកខានបានដូចជា ប្រកួតប៉ះនឹង Atletico Madrid ក្នុងក្របខ័ណ្ឌ La Liga និងប្រកួតបើកឆាក UEFA Champions League ប៉ះនឹង Paris Saint-Germain ជាដើម។
Real Madrid ត្រូវបានមជ្ឈដ្ឋានបាល់ទាត់មួយចំនួន ដាក់ជាការសង្ស័យទៅលើបច្ចេកទេសក្នុងការបង្វឹកកាយសម្បទា ខណៈក្លឹបមួយនេះមានកីឡាកររបួសញឹកញាប់៕