• 2019-09-09 07:44:24
  • បាល់ទាត់

Kubo ទៅ​ដល់​មីយ៉ាន់ម៉ា​ជាមួយ​បង​ៗ​ដើម្បី​ជួយ​ក្រុម​លេង​ជម្រុះ World Cup

  • 2019-09-09 07:44:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ប្រយុទ្ធ​វ័យ​ក្មេង Takefusa Kubo បាន​រួម​ដំណើរ​ជាមួយ​ជម្រើស​ជាតិ​ជប៉ុន​ទៅ​ដល់​ទីក្រុង​ Yongon ហើយ ដើម្បី​ត្រៀម​លេង​ជាមួយ​ជម្រើស​ជាតិ​មីយ៉ាន់ម៉ា​ក្នុង​វគ្គ​ជម្រុះ​ World Cup 2022 ជុំ​ទី​ពីរ​ពូល F។​

​ក្នុង​វគ្គ​នេះ​មីយ៉ាន់ម៉ា​បាន​លេង​មួយ​ប្រកួត​រួច​ទៅ​ហើយ ដោយ​ចាញ់​ជម្រើស​ជាតិ​​ម៉ុងហ្គោលី​ ១-០។ ចំណែក​ឯ​ជប៉ុន​គឺ​ជា​ការ​ប្រកួត​ដំបូង​របស់​ពួក​គេ។ ក្រុម​ទាំង​ពីរ​នឹង​ត្រូវ​ប៉ះ​គ្នា​នៅ​ថ្ងៃ​ស្អែក​នា​កីឡដ្ឋាន​ Thuwanna YTC។ មុន​នឹង​មក​ដល់​មីយ៉ាន់ម៉ា ក្រុម​រហស្សនាម​សាម៉ូរ៉ៃ​ជប៉ុន​​បាន​ប្រកួត​កម្ដៅ​សាច់​ដុំ​ឈ្នះ​ប៉ារ៉ាហ្គាយ​ ២-០។

Kubo បាន​បង្ហាញ​សមត្ថភាព​គួរ​ឲ្យ​ចាប់​អារម្មណ៍​ខ្លាំង​ កាល​លេង​ជាមួយ​ប៉ារ៉ាហ្គាយ ហើយ​រំពឹង​ថា​នឹង​អាច​ជាប់​ជម្រើស​ដំបូង​​ទល់​នឹង​មីយ៉ាន់ម៉ា។ សម្រាប់​ការ​ប្រកួត​​ខាង​លើ​ជប៉ុន​មិន​បាន​ទុក​ជើង​កីឡាករ​ល្អ​ៗ​ឡើយ ពោល​បាន​កោះ​ហៅ​កីឡាករ​​ខ្លាំង​ៗ​ដែល​លេង​ក្រៅ​ស្រុក​មក​ជា​ច្រើន។ ខាង​ក្រោម​ជា​ការ​មក​ដល់​របស់​ជម្រើស​ជាតិ​ជប៉ុន​​និង​សកម្មភាព​ហ្វឹកហាត់៖ ​

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់