• 2019-09-05 07:19:04
  • បាល់ទាត់

គ្រូ​បង្វឹក​ថា​អ្នក​ចាំ​ទី​អេស្ប៉ាញ​ទាំង​៣​សុទ្ធ​តែ​អាច​លេង​ជម្រើស​ដំបូង

  • 2019-09-05 07:19:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Robert Moreno ជឿជាក់​អ្នក​ចាំ​ទី​ទាំង​៣​នាក់​របស់​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​សុទ្ធ​តែ​មាន​សមត្ថភាព​គ្រប់គ្រាន់​ដើម្បី​លេង​ជា​កីឡាករ​១១​នាក់​ដំបូង។​

Kepa និង​ De Gea

បុរស​វ័យ​៤១​ឆ្នាំ​ដែល​ទើប​តែងតាំង​ជា​គ្រូ​បង្វឹក​ផ្លូវការ​លេង​ទល់​នឹង​រ៉ូម៉ានី​ និង​ហ្វារ៉ូ អៀរឡង់​ នៅ​ថ្ងៃ​ព្រហស្បតិ៍​ និង​ថ្ងៃ​អាទិត្យ​បាន​ទម្លាក់​ De Gea ទៅ​ជា​ជម្រើស​ទី​ពីរ​ និង​ឲ្យ​ Kepa ចាំ​ជា​ជម្រើស​ដំបូង​២​ប្រកួត​មក​ហើយ។​ យ៉ាង​ណា​ Moreno អះអាង​ថា​អ្នក​ចាំ​ទី​ណា​ក៏​អាច​មាន​ឱកាស​លេង​១១​នាក់​ដែរ​ ឲ្យ​តែ​ខំ​ប្រឹងប្រែង។​

"យើង​នឹង​មាន​ការ​ផ្លាស់ប្ដូរ​កីឡាករ​រៀង​រាល់​ប្រកួត​គឺ​មិន​មែន​ប្រើ​កីឡាករ​ដដែល​ៗ​នោះ​ទេ។​ ចំពោះ​អ្នក​ចាំ​ទី​៣​នាក់​របស់​អេស្ប៉ាញ​សុទ្ធ​តែ​កំពូល​ៗ ដូច្នេះ​នរណា​ក៏​អាច​ជាប់​ជម្រើស​ដំបូង​ដែរ គឺ​នៅ​លើ​ពួកគេ​តែ​ប៉ុណ្ណោះ"។​ Moreno និយាយ​ដូច្នេះ។​

គួរ​បញ្ជាក់​ថា​ក្រៅ​ពី​ De Gea របស់​ Manchester United និង​ Kepa របស់​តោ​ខៀវ​ Chelsea ក្រុម​គោជល់​អេស្ប៉ាញ​នៅ​មាន​អ្នក​ចាំទី​ Pau López ម្នាក់​ទៀត​ដែល​​លេង​នៅ​ Real Betis៕

Moreno

ប្រភព៖ AS English ប្រែសម្រួល៖ រ័ត្ន

មតិយោបល់