• 2019-08-28 12:27:41
  • បាល់ទាត់

Lewandowski៖ Bayern ទិញ​កីឡាករ​នៅ​ឆ្នាំ​នេះ ​ល្អ​ជាង​ Dortmund

  • 2019-08-28 12:27:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ប៉ូឡូញ​កីឡាករ Robert Lewandowski បាន​និយាយ​ប្រាប់​សារព័ត៌មាន Sport Bild ថា ការ​ទិញ​កីឡាករ​របស់​ក្លឹប Bayern Munich នៅ​ទីផ្សារ​រដូវ​ក្ដៅ​នេះ ហាក់​មាន​គុណភាព​ជាង​ក្លឹប Borussia Dortmund។

កីឡាករ​រូប​នេះ​បាន​លើកឡើង​ថា៖ " Dortmund គេ​ទិញ​ច្រើន​ណាស់​នៅ​ទីផ្សារ​រដូវ​ក្ដៅ​នេះ គេ​មាន​ក្រុម​មួយ​ដ៏​ធំ។ ប៉ុន្តែ​នៅ​ចុង​បញ្ចប់​គេ​មិនមែន​មើល​បរិមាណ​ ឬ ចំនួន​កីឡាករ​នោះ​ទេ ប៉ុន្តែ​គេ​ស្ទង់​មើល​គុណភាព​របស់​ក្រុម​ទាំង​មូល​ " ។

Lewandowski បាន​បន្ត​ថា៖ " ត្រង់​ចំណុច​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​យល់​ឃើញ​ច្បាស់​ថា ក្រុម​របស់​យើង​ (Bayern Munich) មាន​កីឡាករ​ប្រកប​ដោយ​គុណភាព​ខ្ពស់​ជាង​ " ។

ក្រៅ​ពី​នេះ ខ្សែ​ប្រយុទ្ធ​វ័យ ៣១​ឆ្នាំ​រូប​នេះ ក៏​បាន​សរសើរ​កីឡាករ​ចំណូល​ថ្មី Philippe Coutinho ផង​ដែរ​។

Bayern ក្នុង​ទីផ្សារ​រដូវ​ក្ដៅ​នេះ បាន​នាំ​ចូល​ខ្សែ​បម្រើ​ក្រូអាត Ivan Perisic និង​ខ្សែ​បម្រើ​ប្រេស៊ីល Philippe Coutinho ខណៈ Dortmund បាន​នាំ​ចូល​ប្អូនប្រុស​របស់​ Eden Hazard ខ្សែ​ប្រយុទ្ធ Thorgan Hazard ខ្សែ​ស្លាប​អាល្លឺម៉ង់ Julian Brandt ខ្សែ​បម្រើ​អាល្លឺម៉ង់ Nico Schulz និង​ខ្សែ​ការពារ​អាល្លឺម៉ង់ Mats Hummels៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់