• 2019-08-27 08:52:32
  • ប្រដាល់

CEO​ សង្វៀន​ WLC​ នឹង​រួម​ចំណែក​ផ្សព្វផ្សាយ​គុន​ខ្មែរ​ និង​កីឡាករ​ខ្មែរ​ឲ្យ​ពិភពលោក​ស្គាល់​

  • 2019-08-27 08:52:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយក​ប្រតិបត្តិ​ (CEO)​ របស់​សង្វៀន​ប្រដាល់​អន្តរជាតិ​ WLC​ ការ​រៀបចំ​ការ​ប្រកួត​របស់​ពួកលោក​នៅ​កម្ពុជា​ក្នុង​ខែ​មីនា​ ២០២០​ លើ​ទឹកដី​កម្ពុជា​នេះ ​គោល​បំណង​ចង់​ចូលរួម​ជួយ​លើក​កីឡាករ​គុន​ខ្មែរ​ និង​គុន​ខ្មែរ​ឲ្យ​ពិភពលោក​បាន​ស្គាល់​ថែម​ទៀត។​

លោក​ Gernald NG

លោក​ Gernald NG​ នាយក​ប្រតិបត្តិ​របស់​ WLC​ បាន​ឲ្យ​ដឹង​ថា​ នៅ​អំឡុង​ខែ​មីនា​ ឆ្នាំ​២០២០​ ខាង​មុខ​នេះ​លោក​នឹង​រៀបចំ​ការ​ប្រកួត​ដ៏​ធំ​ និង​កក្រើក​នៅ​កម្ពុជា​ ដោយ​មាន​កីឡាករ​ខ្លាំង​ៗ និង​ល្បី​ឈ្មោះ​​ចូលរួម។​ គោល​បំណង​នៃ​ការ​រៀបចំ​នេះ​ គឺ​ចង់​ជួយ​ផ្សព្វផ្សាយ​ពី​កីឡាករ​របស់​កម្ពុជា ​ផ្សព្វផ្សាយ​ពី​គុន​ខ្មែរ​ វប្បធម៌​ខ្មែរ​តាម​រយៈ​សង្វៀន​លំដាប់​អន្តរជាតិ​ខាង​លើ​នេះ​ ឲ្យ​ពិភពលោក​បាន​ស្គាល់​បន្ថែម​ទៀត ​ព្រោះ​កម្មវិធី​របស់​លោក​មាន​ការ​ផ្សព្វផ្សាយ​ច្រើន​ប្រទេស​ និង​ App ​ផង​ដែរ។​

រូបភាព CTT

រំលឹក​ដែរ​ថា​ សង្វៀន​ល្បីឈ្មោះ​ WLC​ ជា​កម្មវិធី​ប្រដាល់​របស់​ប្រទេស​មីយ៉ាន់ម៉ា។​ បើ​តាម​គម្រោង​នៃ​ការ​រៀបចំ​ការ​ប្រកួត​នៅ​កម្ពុជា​នេះ​អំឡុង​ខែ​មីនា​ ឆ្នាំ​២០២០​ ហើយ​បើ​ទទួល​ជោគជ័យ​នឹង​ធ្វើ​ក្នុង​១ឆ្នាំ​២ដង​ផង​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់