- 2019-08-26 03:29:53
- កីឡាផ្សេងៗ
សហព័ន្ធវ៉ូវីណាម និងសប្បុរសជន ទិញកង់ សម្ភារសិក្សាឧបត្ថម្ភសិស្សក្រីក្របំផុតនៅកំពង់ស្ពឺ
- 2019-08-26 03:29:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សហព័ន្ធវ៉ូវីណាម និងសប្បុរសជន ទិញកង់ សម្ភារសិក្សាឧបត្ថម្ភសិស្សក្រីក្របំផុតនៅកំពង់ស្ពឺ
ចន្លោះមិនឃើញ
សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា រួមនិងសប្បុរសជនមួយចំនួន បានប្រមូលជាថវិកាបានជាង៩លានរៀល ដើម្បីទិញកង់ និងសម្ភារសិក្សា សម្ភារកីឡាមួយចំនួនជួយដល់សិស្សឆ្នើមៗក៏ដូចជាសិស្សក្រីក្របំផុងនៅសាលាបឋមសិក្សាម្រុំជើង ក្នុងខេត្តកំពង់ស្ពឺ។
ឯកឧត្ដម អ៊ូ រតនា អនុប្រធានសហព័ន្ធខាងលើបានឲ្យដឹងថា ចំពោះថវិកាដែលរួមគ្នារវាងសហព័ន្ធ និងសប្បុរសជន ក៏ដូចជាអតីតសិស្សនៅសាលាបឋមសិក្សាម្រុំជើង ប្រមូលបានទាំងអស់ជាង៩លានរៀល ដើម្បីយកមកធ្វើពិធីជួបជុំ ចែកសម្ភារសិក្សានេះឡើង។ សម្ភារដែលចែកជូនដល់សិស្សានុសិស្ស ៨៥៩នាក់ នោះមានប៊ិច សៀវភៅ កង់ បាល់ទះ បាល់ទាត់ និងអាវកីឡាមួយចំនួនទៀតផងដែរ។
សម្រាប់ការចែកជូននេះ គឺផ្ដល់សិស្សក្រីក្របំផុតចំនួន ១០នាក់ មានកង់ សម្ភារសិក្សា រួមនិងថវិកាមួយចំនួន ក្រៅពីនេះមានការផ្ដល់ជូនសិស្សពូកែ លេខ១ លេខ២ លេខ៣ និងសិស្សដែលបានចូលរួមទាំងអស់ផងដែរ ទន្ទឹមនិងនេះថវិកា១លានរៀល ក៏បានផ្ដល់ជូនទៅនាយកសាលាដើម្បីប្រើប្រាស់ផ្សេងៗ។
ឯកឧត្ដម បានបន្ថែមទៀតថា ការរៀបចំពិធីខាងលើនេះឡើងគឺបង្ហាញពីការសន្ដានចិត្ត និងការចេះជួយគ្នាក្នុងនាមជាខ្មែរដូចគ្នា ហើយសម្ភារទាំងនេះនឹងជួយសម្រួលបានមួយភាគធំដល់សិស្សានុសិស្សក្នុងការសិក្សាផងដែរ។ ក្នុងពិធីនោះដែរសហព័ន្ធបានបញ្ចូលកីឡាករ កីឡាការិនីជម្រើសជាតិវ៉ូវីណាម សម្ដែងក្បាច់គុនដល់សិស្សបឋមសិក្សាម្រុំជើងបានទស្សនាថែមទៀតផង។
រំលឹកដែរថា ពិធីជួបជុំ និងចែកសម្ភារសិក្សាដល់សិស្សានុសិស្ស ៨៥៩នាក់ នៅសាលាបឋមសិក្សាម្រុំជើង នេះធ្វើឡើងកាលពីថ្ងៃសៅរ៍ ទី២៤ ខែសីហា ២០១៩ នៅឯទីរួមខេត្តកំពង់ស្ពឺ៕
វីដេអូ៖