- 2019-08-24 07:06:43
- កីឡាផ្សេងៗ
កក្រើក គុនល្បុក្កតោនឹងរៀបចំការប្រកួតវិញ្ញាសាប្រយុទ្ធលើកដំបូងនៅស្អែកនេះ
- 2019-08-24 07:06:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កក្រើក គុនល្បុក្កតោនឹងរៀបចំការប្រកួតវិញ្ញាសាប្រយុទ្ធលើកដំបូងនៅស្អែកនេះ
ចន្លោះមិនឃើញ
ព្រឹត្តិការណ៍ការប្រកួត « អ្នកលេងគុនល្បុក្កតោ» នឹងរៀបចំនាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ ចាប់ពីម៉ោង៦:០០ល្ងាចតទៅ នៅសាលជាន់ផ្ទាល់ដីនៃអគារគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
សង្វៀនថ្មីសន្លាងនេះនឹងប្រមូលផ្តុំទៅដោយអ្នកលេងគុនល្បុក្កតោខ្លាំងៗ ពិសេសគឺយុវជនបន្តវេន ដែលជាធនធានសម្រាប់ត្រៀមតំណាងកម្ពុជា នៅព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣។ កម្មវិធីនេះ នឹងបើកឲ្យមហាជនចូលទស្សនាដោយសេរី។
លោក អ៊ួ តារា អគ្គលេខាធិការសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាបានបញ្ជាក់ថាការប្រកួតខាងលើនេះគឺដើម្បីផ្សព្វផ្សាយពីវិញ្ញាសាប្រយុទ្ធឲ្យទូលំទូលាយដូចវិញ្ញាសាសម្តែង។ ការរៀបចំការប្រកួតតែលើវិញ្ញាប្រយុទ្ធនេះ ក៏ដើម្បីឆ្លើយតបទៅនឹងការយល់ឃើញរបស់មហាជនមួយចំនួនដែលថា គុនល្បុក្កតោមានតែវិញ្ញាសាសម្តែង។
ការប្រកួតនៅថ្ងៃស្អែកនេះដែរមានកីឡាករចូលរួមប្រកួត១២នាក់ ដោយក្នុងនោះមានបរទេស២នាក់ ដែលត្រូវនឹង៦គូប្រកួតគ្នាចាប់ពីម៉ោង៦ល្ងាចតទៅ។ ការប្រកួតនេះនឹងធ្វើឡើងជារៀងរាល់ខែតែម្ដង៕