• 2019-08-22 06:55:16
  • ប្រដាល់

គូ​ព្រេង​មិន​ព្រាត់​ ឡៅ​ ចន្រ្ទា​ ប៉ះ​ កងមឿងឆាង​ ជា​លើក​ទី៤​ចុង​សប្ដាហ៍​នេះ​

  • 2019-08-22 06:55:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​មក​ពី​ខេត្ត​កំពង់ស្ពឺ​ ឡៅ​ ចន្រ្ទា​ ត្រូវ​បាន​ផ្គូផ្គង​ឲ្យ​ជួប​អ្នក​លេង​គុន​ថៃ​ កងមឿងឆាង​ ដែល​ជាដៃគូ​ចាស់​ជា​លើក​ទី៤​ នៅ​សង្វៀន​បាយ័ន​ ថ្ងៃ​សៅរ៍​ ទី​២៤​ សីហា​ ២០១៩​នេះ​ ខណៈ​ ឡៅ​ ចិត្រា​ ក៏​ឡើង​ប្រកួត​កម្មវិធី​នោះ​ផង​ដែរ។​

កីឡាករ ឡៅ ចន្រ្ទា
កីឡាករ ឡៅ ចិត្រា

ឡៅ​ ចន្រ្ទា​ ជួប​កីឡាករ​ថៃ​ កងមឿងឆាង​ ជា​លើក​ទី៤​ហើយ​ ក្នុង​នោះ​អ្នក​ប្រដាល់​កម្ពុជា​ឈ្នះ​២ដង​ ស្មើ​១ដង។​ ២ដង​ នៅ​ CBS​ ឈ្នះ​១​ ស្មើ១​ ចំណែក​១ដង​ទៀត​នៅ​សង្វៀន​បាយ័ន​ ដោយ​សារ​តែ​ជើង​ខ្លាំង​ថៃ​វ៉ៃ​ខុស​បច្ចេកទេស ទើបអាជ្ញាកណ្ដាលសម្រេចឲ្យ ចន្រ្ទា ឈ្នះតែ​ម្ដង។​

ប៉ះ​គ្នា​ចុង​ក្រោយ​កាល​ពី​សប្ដាហ៍​មុន​នេះ​រវាង​អ្នក​ទាំង​ពីរ​នាក់​នេះ​គឺ​កក្រើក​តែ​ម្ដង​ ពោល​បុក​គ្នា​ខ្លាំង​មែនទែន​ជា​ពិសេស​ចុង​ទឹក​ ខណៈ​ពេល​បញ្ចប់​ការ​ប្រកួត​ពួកគេ​ហាក់​នៅ​មិន​ទាន់​អស់​ចិត្ត​ទៅ​និង​លទ្ធផល​ស្មើ​នោះ​ឡើយ។​ គូ​នេះ​ប្រកួត​គ្នា​ច្រើន​ដង​ហើយ​ ប៉ុន្តែ​នៅ​តែ​ស៊ី​គ្នា​មិន​ដាច់​ ឡៅ​ ចន្រ្ទា​ ចេញ​ច្រើន​ ប៉ុន្តែ​អស់​ចុង​ទឹក​ ស្រប​ពេល​កីឡាករ​ថៃ​ទឹក​៤-៥​ គឺ​បុក​គ្មាន​មេត្តា​នោះ​ឡើយ​ ធ្វើ​ឲ្យអ្នក​ប្រដាល់​មក​ពី​កំពង់ស្ពឺ​ ចង់​អស់​ខ្យល់​ទៅ​ហើយ។​

កម្មវិធីប្រកួតរបស់សង្វៀនបាយ័ន

រំលឹក​ដែរ​ថា​ បង​ប្អូន​ត្រកួល​ ឡៅ​ ចន្រ្ទា​ ឡៅ​ ចិត្រា​ នឹង​ត្រូវ​ប្រកួត​លើ​សង្វៀន​បាយ័ន​តែ​មួយ​ជា​មួយគ្នា នា​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​នេះ ​ចាប់​ពី​ម៉ោង​៦ល្ងាច​តទៅ។​ ចន្រ្ទា​ ប៉ះ​ កងមឿងឆាង​ ចំណែក​ ចិត្រា​ ប៉ះ​ Kitkkark Por. Paoin។​ ចាំ​មើល​ ឡៅ​ ចន្រ្ទា​ អាច​យក​ជ័យជម្នះ​លើ​ កងមឿងឆាង​ បាន​អត់​ ឬ​បន្ត​ចាញ់​ឈ្នះ​មិន​អស់​ចិត្ត​ទៀត?​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់