• 2019-08-20 04:19:28
  • បាល់ទាត់

ស្ថិតិ​បង្ហាញ​ថា​ Rashford មាន​កំណត់ត្រា​បេ​ណាល់ទី​ច្បាស់​ជាង ​Pogba

  • 2019-08-20 04:19:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Paul Pogba បាន​ខកខាន​ឱកាស​មាស​ ទាត់​បាល់​ពិន័យ​១១​ម៉ែត្រ​មិន​ចូល​ធ្វើ​ឲ្យ​ Manchester United ស្មើ​គ្នា​ ១​ទល់​នឹង​១​ជាមួយ​ Wolverhampton។

ការ​ប្រកួត​កាល​ពី​យប់​មិញ​ Anthony Martial រក​បាន​១​គ្រាប់​មុន​ឲ្យ​បិសាច​ក្រហម​នាំ​មុខ​នៅ​នាទី​២៧ ប៉ុន្តែ​តាម​ស្មើ​បាន​វិញ​ដោយ​ខ្សែ​ការពារ​ Ruben Neves នៅ​នាទី​៥៥។​ យ៉ាង​ណា​នៅ​នាទី​៦៧​ United បាន​បាល់​ពិន័យ​១១​ម៉ែត្រ​១​គ្រាប់​ បង្កើត​ឱកាស​ដោយ​ Pogba ​ហើយ​ក៏​ស៊ុត​មិន​ចូល​ដោយ​​រូប​គេ​ខ្លួន​ឯង​ដែរ។​

នៅ​មុន​ ​ទាត់​បាល់​ពិន័យ​នោះ Rashford ​ទាមទារ​យក​បាល់​ទៅ​ទាត់​ តែ​ Pogba បាន​បដិសេធ​ ដោយ​រូប​គេ​ចង់​ស៊ុត​ដោយ​ផ្ទាល់​តែ​ត្រូវ​ជួយ​សង្គ្រោះ​ដោយ​អ្នក​ចាំ​ទី​ Wolves។​ បើ​មើល​លើ​ស្ថិតិ​​តាំង​ពី​ឆ្នាំ​២០១៥​មក​ Pogba មាន​ភាគរយ​ស៊ុត​ប៉េណាល់ទី​ចាញ់​ប្រៀប​ Rashford។​

ស្ថិតិ​ប៉េណាល់ទី​របស់​ Rashford៖

  • ទាត់​ ៦​ដង

  • ចូល​ទី​ ៦​ដង

  • ខកខាន​ ០ដង

ស្ថិតិ​ប៉េណាល់ទី​របស់​ Pogba៖

  • ទាត់​ ១៥​ដង​

  • ចូល​ទី ​១០​ដង​

  • ខកខាន​ ៥​ដង៕ ​

ប្រភព៖ Dailymail ប្រែសម្រួល៖ សៀនហួរ

មតិយោបល់