• 2019-08-14 02:32:51
  • បាល់ទាត់

Porto​ ធ្លាក់​ចេញ​ពី Champions League យ៉ាង​ភ្ញាក់​ផ្អើល ខណៈ​ Ajax ប៊ិះ​ធ្លាក់​​

  • 2019-08-14 02:32:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រៅ​ពី​ Celtic ក្រុម​ Porto ឯណេះ​ក៏​មាន​វាសនា​មិន​ខុស​គ្នា​គឺ​បាន​ខ្ទាត​ចេញ​ពី​កម្មវិធី​ Champions League ត្រឹម​វគ្គ​ជម្រុះ​ក្រោយ​ចាញ់​ក្រុម​រុស្ស៊ី​ FC Krasnodar ដោយ​លទ្ធផល​ ២-៣។

កាល​ពី​ជើង​ទី​មួយ​នៅ​រុស្ស៊ី​ Porto បាន​ឈ្នះ​ Krasnodar ១-០ ក្រៅ​ទឹកដី​ប៉ុន្តែ​ការ​ប្រកួត​នៅ​ទឹកដី​ខ្លួន​ឯង​កាល​ពី​យប់​មិញ ក្រុម​ជើង​ឯក​ព័រទុយហ្គាល់​បែរ​ជា​ភ្លាត់​ចាញ់​ ២-៣​ ទៅ​វិញ​ធ្វើ​ឲ្យ​លទ្ធផល​ទាំង​ពីរ​ជើង​ ៣-៣ តែ​ Krasnodar បាន​ឡើង​ដោយ​គ្រាប់​ចំណេញ​ក្រៅ​ដី។

នេះ​គឺ​ជា​លើក​ដំបូង​គិត​ចាប់​ពី​ឆ្នាំ​ ២០១១​ ​មក​ដែល​ Porto មិន​បាន​ឡើង​ដល់​វគ្គ​ចែក​ពូល​ Champions League។ ដោយ​ឡែក​ Ajax ដែល​លក់​កីឡាករ​ខ្លាំង​ៗ​សឹង​អស់​នោះ​បាន​វាយ​បក​យក​ឈ្នះ​ PAOK របស់​ក្រិក​ដោយ​លទ្ធផល​ ៣-២ សរុប​ទាំង​ពីរ​ជើង​ ៥-៤៕ ​

ប្រភព៖ BBC ប្រែសម្រួល៖ សៀនហួរ

មតិយោបល់