- 2019-08-09 06:46:28
- ប្រដាល់
សុខ ធី បន្តឈ្នះបានអត់ប្រកួតលើកទី៣នៅកម្ពុជានាថ្ងៃអាទិត្យនេះ?
- 2019-08-09 06:46:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សុខ ធី បន្តឈ្នះបានអត់ប្រកួតលើកទី៣នៅកម្ពុជានាថ្ងៃអាទិត្យនេះ?
ចន្លោះមិនឃើញ
អ្នកប្រដាល់ជើងខ្លាំងមកពីជាយដែន សុខ ធី នឹងឡើងប្រកួតលើកទី៣របស់ខ្លួនជាមួយកីឡាករថៃ Nampetch Chhor Champions ក្នុងជំនួបមិត្តភាពអន្តរជាតិនៅសង្វៀនបាយ័ន ថ្ងៃអាទិត្យ ទី១១ ខែសីហា ២០១៩។
កូនសិស្សលោក សាន សៅយ៉ាន់ រូបនេះបង្ហាញមុខជាថ្មី ដែលត្រូវជាលើកទី៣ហើយលើសង្វៀនគុនខ្មែរនៅកម្ពុជា។ ការវិលមកវិញនា២ប្រកួតមុននេះគឺ សុខ ធី នៅតែបង្ហាញទម្រង់វ៉ៃបានល្អដដែលដោយឈ្នះថៃសន្លប់នៅកម្មវិធីវើកគុនខ្មែរ បន្ទាប់មកឈ្នះពិន្ទុជើងខ្លាំងថៃ១រូបនេះប៉ុន្មានសប្ដាហ៍មុននេះនៅសង្វៀនអធិរាជគុនខ្មែរ ISI។
អ្នកប្រដាល់ដើមកំណើតពីបន្ទាយមានជ័យ រូបនេះមានផ្លែងធ្ងន់ៗដដែល ដូចជាការមាត់ ស្នៀតទាត់ភ្លៅ និងចំណុចពិសេសមួយទៀតនោះ ភាពរឹងមាំធន់និងផ្លែរបស់ដៃគូប្រកួត។ មានតែចាំមើលទាំងអស់គ្នាថា សុខ ធី នៅតែអាចធ្វើបានល្អដូច២ប្រកួតមុនឬយ៉ាងណានាជំនួបមិត្តភាពអន្តរជាតិថ្ងៃអាទិត្យនេះ។
រំលឹកដែរថា កីឡាករ សុខ ធី ជាសិស្សគុនក្នុងក្លឹបសៅយ៉ាន់នាគា ដែលមានទីតាំងនៅឯខេត្តបន្ទាយមានជ័យ។ បច្ចុប្បន្ននេះ សុខ ធី កំពុងហ្វឹកហាត់ និងស្នាក់នៅក្នុងក្លឹប Cambodian Tom Team ដោយបានការជួយពីលោកគ្រូ ហ៊ុន ច័ន្ទរាជ្យ ដើម្បីងាយស្រួលដល់កីឡាកររូបនេះបានត្រៀមខ្លួនបានល្អសម្រាប់ការប្រកួត។ សុខ ធី នឹងត្រូវឡើងប្រកួតក្នុងកម្មវិធីខារ៉ាបាវ ថ្ងៃអាទិត្យនេះនៃសង្វៀនបាយ័ន ចាប់ពីម៉ោង៦ល្ងាចតទៅ៕