• 2019-08-07 12:50:17
  • បាល់ទាត់

Ancelotti បង្ហើប​ថា ខ្លួន​បាន​គំរាម​ប្រធាន​ក្លឹប Napoli ឲ្យ​ទិញ James

  • 2019-08-07 12:50:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​បង្គោល​ក្លឹប Napoli លោក Carlo Ancelotti បាន​ទម្លាយ​ថា លោក​មិន​ត្រឹម​តែ​បង្ខំ​ប្រធាន​ក្លឹប Napoli ប៉ុន្តែ​លោក​បាន​គំរាម​ឲ្យ​ទិញ ខ្សែ​បម្រើ​កូឡុំប៊ី​កីឡាករ James Rodriguez ចូល​មក​ចូល​រួម​ជាមួយ​ក្លឹប។

នៅ​ពេល​សួរ​ថា លោក​ធ្លាប់​ដាក់​សម្ពាធ​ខាង​ក្លឹប​ឲ្យ​នាំ​ចូល James ឬ​អត់ Ancelotti​ បាន​ឆ្លើយ​ប្រាប់​សារព័ត៌មាន La Gazetta Sport ថា៖ " តើ​ខ្ញុំ​បាន​បង្ខំ​ប្រធាន​ក្លឹប​ទេ? មិន​ត្រឹម​តែ​ប៉ុណ្ណឹង​ទេ ខ្ញុំ​ថែម​ទាំង​គំរាម​លោក​ទៀត​ផង "។

លោក​បាន​បន្ត​ថា៖ " តាម​ពិត​ទៅ​ខ្ញុំ​និយាយ​លេង​ទេ។ យើង​កំពុង​តែ​ត្រួត​ពិនិត្យ​មើល​ស្ថានភាព ដែល​ប្រធាន​ក្លឹប​និយាយ​ប្រាប់​ខ្ញុំ។ ប៉ុន្តែ​យើង​គ្រប់​គ្នា​សុទ្ធ​តែ​ចង់​ពង្រឹង​ក្រុម យើង​គ្រប់​គ្នា​សុទ្ធ​តែ​ចង់​ឈ្នះ " ។

បើ​តាម​សារព័ត៌មាន Marca ក្លឹប Napoli ចង់​បាន James ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ ប៉ុន្តែ​ខាង​ Real Madrid មិន​ព្រម ដោយ​ចង់​ទារ​ឲ្យ​ទិញ​ដាច់​ក្នុង​តម្លៃ​ ៤០​លាន​អឺរ៉ូ៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់