- 2019-08-06 13:55:28
- បាល់ទាត់
ផ្លូវការ! Rooney នឹងត្រលប់មកប្រកបអាជីពនៅអង់គ្លេស
- 2019-08-06 13:55:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្លូវការ! Rooney នឹងត្រលប់មកប្រកបអាជីពនៅអង់គ្លេស
ចន្លោះមិនឃើញ
កាលពីអម្បាញ់មិញនេះ បណ្ដាញសង្គមរបស់ក្លឹប Derby County បានប្រកាសថា អតីតប្រធានក្រុមជម្រើសជាតិអង់គ្លេសកីឡាករ Wayne Rooney នឹងចូលរួមជាមួយក្លឹបនៅខែមករា ឆ្នាំ២០២០។
ការប្រកាសរបស់ក្លឹបនេះបានបន្តថា Rooney បានព្រមព្រៀងចុះកុងត្រារយៈពេល ១៨ខែ ដែលមានសុពលភាពដល់រដូវក្ដៅ ២០២១។
ក្រៅពីចុះកុងត្រាជាកីឡាករ ខាង Derby ក៏បានបញ្ជាក់ថា កីឡាករអង់គ្លេសមួយនេះ នឹងបន្តធ្វើជាគ្រូបង្វឹកមួយផ្នែកណាមួយរបស់ក្លឹប ហើយបន្តអភិវឌ្ឍសមត្ថភាពបង្វឹកក្រុម ដើម្បីត្រៀមលក្ខណៈក្នុងអាជីពជា អ្នកចាត់ការក្នុងថ្ងៃខាងមុខ។
Rooney នឹងពាក់អាវលេខ ៣២ ពេលចូលរួមជាមួយក្លឹបលីគលំដាប់ទី ២ នេះ ក្រោយពេលដែលបញ្ចប់រដូវកាល ២០១៩ នៅលីគកំពូលសហរដ្ឋអាមេរិក៕
ប្រភព៖ Derby County