• 2019-07-30 03:35:50
  • ព័ត៌មាន

De Rossi វីរបុរស​ Roma សម្រេច​ចិត្ត​លេង​ឲ្យ​​ក្លឹប​អាហ្សង់ទីន​ Boca Juniors

  • 2019-07-30 03:35:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Daniele De Rossi បាន​សម្រេច​បន្ត​អាជីព​ក្រៅ​ទ្វីប​អឺរ៉ុប​ដោយ​ជ្រើសរើស​យក​ក្លឹប​យក្ស​អាហ្សង់ទីន​ Boca Juniors។​

ខ្សែ​ការពារ​វ័យ​៣៦​ឆ្នាំ​បាន​ចំណាយ​ពេល​ សឹង​ពេញ​មួយ​អាជីព​ជាមួយ Roma តាំង​ពី​លេង​ជា​ថ្នាល​យុវជន​មក​ម្ល៉េះ​ ហើយ​បាន​ចាកចេញ​ពី​ទឹកដី​អ៊ីតាលី​ កាល​ពី​រដូវ​កាល​មុន​ ដោយ​គ្មាន​តម្លៃ​ខ្លួន​ ដើម្បី​ស្វែង​រក​បទ​ពិសោធន៍​ថ្មី។​ Rossi បាន​ចាប់​អារម្មណ៍​ Boca ក្រោម​ហេតុផល​ថា​ក្លឹប​នេះ​មាន​អ្នក​គាំទ្រ​ដ៏​ងប់ងុល​បំផុត​មួយ។​

កីឡាករ​សញ្ជាតិ​អ៊ីតាលី​បាន​ធ្វើ​ដំណើរ​មក​ដល់​ទីក្រុង​ Buenos Aires និង​បង្ហាញ​ខ្លួន​ចំពោះ​មុខ​អ្នក​សារព័ត៌មាន​កាល​ពី​ថ្ងៃ​ចន្ទ ម្សិលមិញ​ដោយ​ចុះ​កុងត្រា​លេង​ជាមួយ​ Boca រយៈ​ពេល​១២​ខែ​។ Rossi នៅ​ជាមួយ​ Roma ជិត​២០​ឆ្នាំ​បាន​ជួយ​ក្លឹប​ឈ្នះ​ Coppa Italia ២ដង, Supercoppa Italiana ១ដង​ និង​ World Cup ជាមួយ​អ៊ីតាលី​១​ដង៕ ​​

ប្រភព៖ ESPN FC ប្រែសម្រួល៖ រ័ត្ន

មតិយោបល់