- 2019-07-29 07:20:00
- ព័ត៌មាន
ទើបតែរៀនថ្នាក់ទី៨ កីឡាករបាល់ទាត់ថៃធ្វើឲ្យសិស្សស្រីប្ដូរសាលាដោយសារខ្លួនព្រោះស្អាតពេក
- 2019-07-29 07:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទើបតែរៀនថ្នាក់ទី៨ កីឡាករបាល់ទាត់ថៃធ្វើឲ្យសិស្សស្រីប្ដូរសាលាដោយសារខ្លួនព្រោះស្អាតពេក
ចន្លោះមិនឃើញ
រូបសម្បត្តិរបស់ Fuaiz Thanawat គឺពិតជានិមិត្តរូបនៅក្នុងចិត្តរបស់យុវនារីជាច្រើនរូប។ មុននេះបន្តិច ការប្រកួតបាល់ទាត់នៃសាលាផ្សេងៗគ្នានៅប្រទេសថៃត្រូវបានប្រព្រឹត្តឡើងដោយមានការចូលរួមរបស់សាលាឯកជន និងរដ្ឋជាច្រើន។
នៅក្នុងនោះដែរ មានកីឡាករម្នាក់ បានធ្វើឲ្យសិស្សស្រីជាច្រើនមើលមិនដាក់ភ្នែក។យ៉ាងណាក្ដី នៅពេលស៊ើបសួរទៅ កីឡាកររូបនេះ ទើបតែមានអាយុត្រឹមតែ១៣ឆ្នាំប៉ុណ្ណោះ។ តាមនោះដែរ ប្រុសស្អាតរូបនេះកំពុងរៀនថ្នាក់ទី៨ នៃសាលាអន្តរជាតិ Ascot។ ក្មេងប្រុសរូបនេះ គឺជាសមាជិកនៃក្រុមបាល់ទាត់របស់សាលាខ្លួន។
ក្រោយពេលដឹងព័ត៌មានរបស់ Thanawat រួច សិស្សស្រីជាច្រើនបានឲ្យដឹងថា នៅឆ្នាំក្រោយ ពួកគេមានបំណងប្ដូរសាលាហើយ ដើម្បីអាចមើលប្រុសស្អាតរូបនេះបានរាល់ថ្ងៃ៕