• 2019-07-28 00:41:51
  • ព័ត៌មាន

De Bruyne និង​ Sterling ស៊ុត​ម្នាក់​១​ជួយ​ City ឈ្នះ​ក្នុង​ជំនួប​មិត្តភាព​

  • 2019-07-28 00:41:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manchester City បាន​បន្ត​ជ័យ​ជម្នះ​​ក្នុង​ជំនួប​មិត្ត​ភាព​កម្ដៅ​សាច់​ដុំ​មុន​បើក​រដូវ​កាល​ថ្មី​ដោយ​យក​ឈ្នះ​ Yokohama F. Marinos ដោយ​លទ្ធផល​ ៣-១។​

គ្រាប់​បាល់​របស់​រៀមច្បង​ Kevin De Bruyne នៅ​នាទី​១៨, Raheem Sterling នាទី​៤០ និង​យុវជន​ Lukas Nmecha នៅ​នាទី​៩០​ ជួយ​ City ជួយ​ក្រុម​រហស្សនាម​ថា​ ពណ៌​ផ្ទៃ​មេឃ​ឈ្នះ​ក្នុង​ប្រកួត​នោះ។​ ម្ចាស់​ផ្ទះ​ជប៉ុន​រក​បាន​១​គ្រាប់​ដោយ​ Keita Endo នៅ​នាទី​២៣។​

ប្រកួត​បន្ទាប់​របស់​ក្រុម​លោក​ Guardiola គឺ​ត្រូវ​ប្រឈម​មុខ​ជាមួយ​ ជើង​ឯក​អឺរ៉ុប​ Liverpool ក្នុង​ពាន​បើក​រដូវ​កាល​ថ្មី​ Community Shield នៅ​កីឡដ្ឋាន​ជាតិ​ Wembley សប្ដាហ៍​ក្រោយ៕

ប្រភព៖ theguardian ប្រែសម្រួល៖ សៀនហួរ

មតិយោបល់