- 2019-07-27 03:33:12
- ព័ត៌មាន
Sterling ថាឈ្នះ Premier League សំខាន់ជាងឈ្នះ Champions League
- 2019-07-27 03:33:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Sterling ថាឈ្នះ Premier League សំខាន់ជាងឈ្នះ Champions League
ចន្លោះមិនឃើញ
Raheem Sterling ខ្សែប្រយុទ្ធ Manchester City ថាពិតជារីករាយដែលឃើញអតីតក្លឹបរបស់ខ្លួន Liverpool ឈ្នះ Champions League។
យ៉ាងណាកីឡាករវ័យ២៤ឆ្នាំនិយាយថា សម្រាប់ City ការឈ្នះ Premier League គឺមានសារៈសំខាន់ជាង។ Sterling បានចាកចេញពី Liverpool ជាក្លឹបដែលរូបគេហាត់តាំងពីយុវជនទៅរួមរស់ជាមួយក្លឹប Manchester ពណ៌ខៀវក្នុងឆ្នាំ២០១៥។ "ខ្ញុំពិតជារីករាយចំពោះ Liverpool និងកីឡាករមួយចំនួនខ្ញុំស្គាល់ ដែលបានលើកពាន Champions League។ ពានអឺរ៉ុបគឺធំណាស់ប៉ុន្តែសម្រាប់ City អ្វីដែលសំខាន់បំផុតនៅពេលនេះគឺការឈ្នះពាន Premier League"។ Sterling និយាយដូច្នេះ។
Sterling ដែលលេងឲ្យឈុតធំ Liverpool ពីឆ្នាំ២០១២ ដល់២០១៥ មានពេលវេលាគួរឲ្យចងចាំកាលពីរដូវកាលមុនដោយស៊ុតបញ្ចូលទី៣១គ្រាប់ទាំងនៅ ក្លឹប និងជម្រើសជាតិ៕