• 2019-07-26 08:03:55
  • ព័ត៌មាន

ខ្សែប្រយុទ្ធភ្នំពេញក្រោន Shane Booysen ច្រៀង cover បទស៊ូឃ្លាត ពីរោះមិនចាញ់​តារា​ចម្រៀង

  • 2019-07-26 08:03:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិនត្រឹមតែ​ជា​ខ្សែប្រយុទ្ធ​ឆ្នើម​ប៉ុណ្ណោះទេ កីឡាករ Shane Booysen របស់​ក្លឹប​បាល់ទាត់​ភ្នំពេញក្រោន ក៏អាច​ច្រៀង​បាន​យ៉ា​ងពីរោះ​ផងដែរ។ ជារឿយៗ គេតែង​ឃើញ​កីឡាករ​សញ្ជាតិ​អាហ្រ្វិក​ខាងត្បូង​រូបនេះ ច្រៀង cover បទចម្រៀងខ្លីៗ បង្ហោះ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​ អំឡុងពេលសម្រាក​ពី​ការ​ហ្វឹកហាត់បាល់ទាត់។

អ្វីដែលពិសេស​នោះ គឺខ្សែប្រយុទ្ធ វ័យ ៣០ឆ្នាំរូបនេះ អាច​ច្រៀង​ជា​ភាសា​ខ្មែរ ថែមទៀតផង ដូចជា​បទ​ "ស៊ូឃ្លាត" របស់​តារា​ចម្រៀង វង្ស តារារតនា ជាដើម។

តោះ! ស្ដាប់​បទចម្រៀង​មួយចំនួន ដែល Shane Booysen ធ្លាប់​ច្រៀង​បង្ហោះ​លើ​ហ្វេសប៊ុក​របស់​ខ្លួន ដូចខាងក្រោមនេះ៖

បទ "ស៊ូឃ្លាត"

ទស្សនា​បទអង់គ្លេស ៣បទទៀត ដូចខាងក្រោម៖

អត្ថបទ៖ ឈិន មិថុនា

មតិយោបល់