• 2019-07-17 13:03:15
  • បាល់ទាត់

Lewy ធ្វើការសំណូមពរមួយដល់ Bayern ដើម្បីឲ្យក្លឹបអាចប្រជែងពាន UCL

  • 2019-07-17 13:03:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ក្លឹប Bayern Munich កីឡាករ Robert Lewandowski បាន​និយាយ​ក្នុង​សន្និសីទ​មុន​ការ​ប្រកួត​ប៉ះ​នឹង​ក្លឹប Arsenal ថា ក្លឹប​អាល្លឺម៉ង់​មួយ​នេះ ត្រូវ​តែ​បន្ត​ចំណាយ​លើ​ទីផ្សារ​កីឡាករ​បន្ត​ទៀត បើ​ចង់​ឈ្នះ UEFA Champions League។

កីឡាករ​រូប​នេះ​បាន​និយាយ​ថា​៖ " វា​ពិត​ជា​ពិបាក​ក្នុង​ការ​ឈ្នះ UEFA Champions League ណាស់ បើ​មិន​មាន​កីឡាករ​ចំណូល​ថ្មី។ យើង​មិន​ទាន់​ចំណាយ​ធំ​ណាស់ណា​ទេ ក្នុង​រយៈពេល​ ២ឆ្នាំ​នេះ " ។

ខ្សែ​ប្រយុទ្ធ​ប៉ូឡូញ​នេះ​បាន​បន្ត​ថា៖ " គ្រប់​គ្នា​ឃើញ​ហើយ​ថា យើង​កំពុង​មាន​កីឡាករ​តិច​ណាស់ ក្នុង​ក្រុម​ឈុត​ធំ។ ពួក​យើង​ត្រូវ​ការ​កីឡាករ​ច្រើន​ទៀត​ ដើម្បី​ប្រកួត​ប្រជែង​ក្នុង​ពេល​ហ្វឹកហាត់។ ខ្ញុំ​សង្ឃឹម​ថា មាន​រឿង​កើត​ឡើង​ក្នុង​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ " ។

ក្នុង​រដូវ​កាល​នេះ​ដែរ Bayern ចាយ​លុយ​អស់​ជាង ១៣០​លាន​ដុល្លារ​ក្នុង​ការ​នាំ​ចូល​កីឡាករ​បារាំង​ចំនួន ២រូប​គឺ Lucas Hernendez និង​ Benjamin Pavard។

យ៉ាងណាមិញ​ កីឡាករ​បង្គោលៗ​មួយ​ចំនួន​បាន​ចេញ​ក្លឹប​ ដោយ​មាន​ដូច​ជា​ ខ្សែ​ស្លាប​ហុល្លង់ Arjen Robben, ខ្សែ​ស្លាប​បារាំង Franck Ribery, ខ្សែ​ការពារ Mats Hummels, ខ្សែ​បម្រើ Rafinha និង​ខ្សែ​បម្រើ James Rodriguez ជា​ដើម៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់
អត្ថបទថ្មី