• 2019-07-17 11:51:06
  • បាល់ទាត់

Rooney សរសើរ Klopp ថាល្អគ្រប់ដប់ ទាស់តែម្យ៉ាង

  • 2019-07-17 11:51:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ក្លឹប DC United កីឡាករ Wayne Rooney បាន​និយាយ​ប្រាប់​សារព័ត៌មាន Sport Bildថា អ្នក​ចាត់ការ​ជនជាតិ​អាល្លឺម៉ង់​លោក Jurgen Klopp ល្អ​គ្រប់​យ៉ាង​ ក៏​ប៉ុន្តែ​មាន​កំហុស​មួយ​គឺ​ដឹកនាំ​ Liverpool ហើយ​ជោគជ័យ​នៅ​ទីនោះ។

Rooney បាន​លើកឡើង​ថា៖ " Jurgen ជា​អ្នក​ចាត់ការ​ ដែល​កីឡាករ​គ្រប់គ្នា​ចង់​លេង​ជាមួយ។ យើង​អាច​ឃើញ​ថា កីឡាករ​របស់​គាត់​សប្បាយ​ចិត្ត​ណាស់ ពេល​ដែល​លេង​ក្រោម​គាត់។ ខ្ញុំ​បាន​ជួប​គាត់​ម្ដង​ Klopp ជា​មនុស្ស​អស្ចារ្យ​ណាស់ " ។

អតីត​ប្រធាន​ក្រុម​ Manchester United បាន​បន្ត​ថា​៖ " កំហុស​តែ​មួយ​គត់​របស់​គាត់​គឺ ធ្វើការ​ឲ្យ Liverpool ហើយ​ជោគ​ជ័យ​នៅ​ទី​នោះ " ។

កីឡាករ​រូប​នេះ​បាន​បន្ថែម​ថា៖ " ខ្ញុំ​គោរព​គាត់​ខ្លាំង​ណាស់ ហើយ​អ្វី​ដែល​គាត់​សម្រេច​បាន។ មិនត្រឹម​តែ​នៅ​ Liverpool ទេ ប៉ុន្តែ​ក៏​ជោគជ័យ​នៅ​ Dortmund ផង​ដែរ។ គាត់​ម្នាក់​នេះ​នឹង​ជោគជ័យ​បន្ត​ទៀត​ " ។

Klopp បាន​ដឹកនាំ​ Liverpool ឲ្យ​ឈ្នះ​ពាន​ UEFA Champions League លើក​ដំបូង​ក្នុង​រយៈពេល​ ១៤​ឆ្នាំ ក្រោយ​ពី​យក​ឈ្នះ​ Tottenham Hotspur កាល​ពី​ខែ​មិថុនា កន្លង​ទៅ៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់