• 2019-07-10 04:56:52
  • បាល់ទាត់

លេងមែនទែន! អ្នក​គាំទ្រ Tiger ​សែន​ម្ចាស់​ទឹក​ម្ចាស់​ដី ​ឱ្យ​ជួយ​ក្រុម​យក​ឈ្នះ​អគ្គិសនី​រសៀល​នេះ​

  • 2019-07-10 04:56:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម Angkor Tiger ​នឹង​ត្រូវ​តតាំង​ជាមួយ​ក្រុម​អគ្គិសនី​កម្ពុជា​នៅ​រសៀល​ម៉ោង​៣:៣០​នាទី​នេះ ​ក្នុង​ការ​ប្រកួត​ជើង​ទី​២​ពាន​រង្វាន់ Hun Sen Cup ​វគ្គ​១៦​ក្រុម​​ចុង​ក្រោយ។

កាល​ពី​ជើង​ទី​១​កន្លង​ទៅ ​ក្រុម​ទាំង​ពីរ​ខាង​លើ​នេះ ​បញ្ចប់​ទៅ​ត្រឹម​លទ្ធផល​ស្មើ​គ្នា ​០-០ ប៉ុណ្ណោះ។ ដូច្នេះ​ហើយ​ការ​ប្រកួត​ជើង​ទី​២​នេះ គឺ​កាត់​សេចក្ដី​យក​ឈ្នះ​ចាញ់​ឡើង​ទៅ​វគ្គ​បន្ដ​តែ​ម្ដង។ ​ក្នុង​ការ​ប្រកួត​វគ្គ​នេះ​ដែរ គឺ​មិន​មាន​ការ​ប្រកួត​បន្ថែម​ម៉ោង​ឡើយ ប្រសិន​បើ​ក្រុម​ទាំង​ពីរ​ស្មើ​គ្នា។ ដោយ​ត្រូវ​កាត់​សេចក្ដី​ដោយ​បាល់​ទាត់​ប៉េណាល់ទី​តែ​ម្ដង។

មុន​ការ​ប្រកួត​នោះ​ចាប់​ផ្ដើម ​លោក​ ផុន សុភា ​អ្នក​គាំទ្រ Angkor Tiger ​និង​ជា​អនុ​ប្រធាន​ក្រុម Tiger Army ​ក៏​បាន​សែន​ទៅ​ម្ចាស់​ទឹក​ម្ចាស់​ដី​លោក​តា អង្ក្រង ​ដែល​ថែ​រក្សា​នៅ​កីឡដ្ឋាន​ស្វាយ​ធំ ​ឱ្យ​ជួយ​កូន​ចៅ ​និង​ក្លឹប Angkor Tiger ​ឈ្នះ​ក្នុង​ការ​ប្រកួត​នេះ​ដែរ។ Tiger ​នៅ​រដូវ​កាល​នេះ ជា​ក្រុម​ខ្លាំង​មួយ​ក្នុង​ដី ​ដោយ​ពួកគេ​បាន​យក​ឈ្នះ​ក្រុម​ខ្លាំង​ៗ​ជា​ច្រើន​កន្លង​មក​ហើយ ​ក្នុង​កីឡដ្ឋាន​ស្វាយ​ធំ​នេះ៕

តារាងកម្មវិធីប្រកួតវគ្គ១៦ក្រុមជើងទី២

អត្ថបទ៖ មុន្នីរម្យ

មតិយោបល់