• 2019-06-24 01:02:40
  • ព័ត៌មាន

ចាប់ផ្ដើម​ត្រដាបត្រដួស​តែ​ទី​បំផុត​អាហ្សង់ទីន​ឡើង​វគ្គ​៨​ក្រុម​ Copa America

  • 2019-06-24 01:02:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អាហ្សង់ទីន​បាន​កក់​កៅអី​វគ្គ​៨​ក្រុម​ចុង​ក្រោយ​បាន​សម្រេច​បន្ទាប់​ពី​យក​ឈ្នះ​​កាតារ​ ២​ទល់​នឹង​០​ ហើយ​ប៉ារ៉ាហ្គាយ​បាន​ចាញ់​ក្រុម​កំពូល​តារាង​កូឡុំប៊ី​ដោយ​លទ្ធផល​១​ទល់​នឹង​០។​​

ជ័យ​ជម្នះ​របស់​ជើងឯក Copa America ​១៤​សម័យ​កាល​បាន​មក​ពី​គ្រាប់​បាល់​របស់​ Martínez នៅ​នាទី​ ទី​៤​ និង​ Agüero នៅ នាទី​៨២​។​​ អាហ្សង់ទីន​មាន​ការ​គាបសង្កត់​ខ្លាំង​លើ​កាតារ​ក្នុង​ការ​ប្រកួត​យប់​មិញ​ដោយ​ពួកគេ​មាន​ឱកាស​ស៊ុត​រហូត​ដល់​១៩​ជើង​ និង​ចំ​គោលដៅ​៨​ដង។​

ក្រុម​លោក​ Lionel Scaloni នឹង​ប៉ះ​ជម្រើស​ជាតិ​វ៉េណេស៊ុយអេឡា​ ​ថ្ងៃ​សុក្រ​សប្ដាហ៍​នេះ​ ដែល​ការ​ប្រកួត​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន​​ Maracana​ នា​ទីក្រុង​ Rio de Janeiro៕ ​​​

ប្រភព៖ BBC អត្ថបទ៖ រ័ត្ន

មតិយោបល់