- 2019-05-29 09:01:54
- កីឡាផ្សេងៗ
ស៊ីហ្គេមឆ្នាំនេះនៅហ្វីលីពីន ជាស៊ីហ្គេមយុទ្ធសាស្ត្រសម្រាប់កម្ពុជា
- 2019-05-29 09:01:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស៊ីហ្គេមឆ្នាំនេះនៅហ្វីលីពីន ជាស៊ីហ្គេមយុទ្ធសាស្ត្រសម្រាប់កម្ពុជា
ចន្លោះមិនឃើញ
ឯកឧត្ដម វ៉ាត់ ចំរើន ថាស៊ីហ្គេមឆ្នាំ២០១៩ នៅហ្វីលីពីន លើកនេះជាស៊ីហ្គេមយុទ្ធសាស្ត្រទី១ និងស៊ីហ្គេម បន្ទាប់នៅវៀតណាម ជាស៊ីហ្គេមយុទ្ធសាស្ត្រលើកទី២ ដើម្បីឈានដល់ការវាយតម្លៃថា២០២៣ កម្ពុជាកំណត់យកមេដាយបានប៉ុន្មានគ្រឿង។
អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាខាងលើនេះ បានឲ្យដឹងថា ស៊ីហ្គេមចាប់ពីឆ្នាំនេះទៅ គឺមានសារសំខាន់ណាស់សម្រាប់កម្ពុជា ជាស៊ីហ្គេម យុទ្ធសាស្ត្រដើម្បីឈានដល់ការកំណត់មេដាយនៅពេលធ្វើជាម្ចាស់ផ្ទះឆ្នាំ២០២៣ខាងមុខនេះ។
ឯកឧត្ដម ឲ្យដឹងទៀតថា ឥលូវនេះបានការឯកភាពសហការពីគណៈកម្មការរៀបចំស៊ីហ្គេម ជាមួយក្រសួងអប់រំ យុវជន និងកីឡា ដែលមានឯកឧត្ដម ស សុខា ទទួលបន្ទុក សម្រេចនឹងបញ្ជូនកីឡាករ កីឡាការិនីមួយចំនួនធំទៅហ្វឹកហាត់នៅប្រទេសចិនមុនស៊ីហ្គេមឆ្នាំនេះ។ ការបញ្ជូនទៅនេះ នឹងរំពឹងថាកីឡាករទាំងអស់នោះ មានការលូតលាស់លឿន ហើយល្បឿនបង្កើនគុណផលកីឡាកាន់តែប្រសើរ។ សកម្មភាពទាំងនេះហើយ វាបញ្ជាក់ប្រាកដថា ស៊ីហ្គេមចាប់ពីឆ្នាំនេះជាស៊ីហ្គេមយុទ្ធសាស្រ្ត ដូច្នេះហើយបានជាមានការជំរុញលើកទឹកចិត្តខ្លាំងបំផុត ដើម្បីឲ្យកីឡាករ កីឡាការិនីឈ្នះបានមេដាយបានច្រើន។ បន្ទាប់ពីស៊ីហ្គេមទាំងពីរលើកចុងក្រោយនៅ ហ្វីលីពីន និងវៀតណាម រួចហើយនោះ គណៈកម្មាធិការជាតិអូឡាំពិក និងក្រសួងអប់រំ នឹងពិនិត្យវាយតម្លៃលទ្ធភាពកម្រិតណាដែលកម្ពុជារកកិត្តិយសជូនជាតិតាមរយៈមេដាយចំនួនប៉ុន្មានគ្រឿង។
រំលឹកដែរថា ចុងឆ្នាំ២០១៩នេះ កម្ពុជានឹងចូលរួមក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣០ នៅហ្វីលីពីន។ បន្ទាប់ពីស៊ីហ្គេមលើកទី៣១ ឆ្នាំ២០២១ នៅ វៀតណាម រួចហើយនោះ ដល់ពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះឆ្នាំ២០២៣តែម្ដង៕