• 2019-05-28 08:57:45
  • កីឡា​ផ្សេង​ៗ

អ្នក​នៅ​ច្បារអំពៅ​ បើ​ចង់​ហាត់​កីឡា​វ៉ូវីណាម​ ឥលូវ​មាន​ហើយ​នៅ​ទីនោះ​

  • 2019-05-28 08:57:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​កីឡា​វ៉ូវីណាម​កម្ពុជា​ បង្កើត​ក្លឹប​ថ្មី​១​ទៀត​ហើយ​នៅ​ក្នុង​វិទ្យាល័យ​ច្បារអំពៅ​ សម្រាប់​សិស្សានុសិស្ស​ ក៏​ដូច​ជា​មហាជន​ដែល​រស់នៅ​តំបន់​នោះ​អាច​ចូល​ហ្វឹកហាត់​ដើម្បី​សុភាព​ និង​ស្វែង​រក​ធនធាន​ថ្មី​ផង​ដែរ។​

ទិដ្ឋភាពបើកក្លឹបវ៉ូវីណាម

លោក​ អ៊ូ​ រតនា​ អនុប្រធាន​សហព័ន្ធ​ខាង​លើ​ បាន​ឲ្យ​ដឹង​ថា​ ដើម្បី​រួម​ចំណែក​ជា​មួយ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ក្នុង​ការ​ពង្រីក​ផ្សព្វផ្សាយ​ កីឡា​ឲ្យ​កាន់តែ​ខ្លាំង​ថែម​ទៀត​នោះ​ សហព័ន្ធ​របស់​លោក​ព្យាយាម​បង្កើត​ក្លឹប​ឲ្យ​បាន​ច្រើន​ទៅ​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន។​ ជាក់​ស្ដែង​ឥលូវ​នេះ​ទើប​តែ​ប្រកាស​បង្កើត​ក្លឹប​ថ្មី​១​ទៀត​ហើយ​ នៅ​ក្នុង​វិទ្យាល័យ​ច្បារអំពៅ​តែ​ម្ដង​ ហើយ​ក្នុង​ឱកាស​នោះ​ដែរ​ សហព័ន្ធ​បាន​នាំ​កីឡាករ​ កីឡា​ការិនី​ជ្រើសរើស​ជាតិ​ និង​ក្រុម​ថ្នាល​សម្ដែង​ជូន​សិស្សានុសិស្ស​នៅ​ទី​នោះ​ផង​ដែរ។

ទិដ្ឋភាពបើកក្លឹបវ៉ូវីណាម

អនុប្រធាន​ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ លោក​មាន​ចិត្ត​សប្បាយ​រីករាយ​មែនទែន​ បន្ទាប់​ពី​ការ​សម្ដែង​បច្ចេកទេស​ពិសេស​នានា​ និង​ស្នៀត​ប្រយុទ្ធ​របស់​វ៉ូវីណាម​ រួច​មក​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​សំណាក់​សិស្ស​នៅ​ក្នុង​វិទ្យាល័យ។​ លោក​បញ្ជាក់​ដែរ​ថា​ សម្រាប់​សិស្ស​ដែល​កំពុង​រៀន​នៅ​វិទ្យាល័យ​ច្បារអំពៅ​ទាំង​អស់​ រួម​និង​មហាជន​ដែល​នៅ​ក្បែរ​ៗ​នោះ​ មាន​បំណង​ចង់​ចូល​រួម​ អាច​ទាក់ទង​មក​សហព័ន្ធ​ ឬ​ទៅ​កន្លែង​ហាត់​ផ្ទាល់​តែ​ម្ដង​ ហើយ​ការ​ចុះឈ្មោះ​ចូលរៀន​មិន​មាន​ការ​បង់​ប្រាក់​នោះ​ឡើយ។​

ទិដ្ឋភាពបើកក្លឹបវ៉ូវីណាម

រំលឹក​ដែរ​ថា​ ការ​សម្ដែង​ និង​បើក​ក្លឹប​ថ្មី​មួយ​ទៀត​នៅ​ក្នុង​វិទ្យាល័យ​ច្បារអំពៅ​នេះ​ ធ្វើ​ឡើង​កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ​ ទី២៧​ ខែ​ឧសភា​ ឆ្នាំ​២០១៩​ ម្សិលមិញ​នេះ។​ គិត​មកដល់​ពេល​នេះ​សហព័ន្ធ​បាន​បង្កើត​ក្លឹប​ច្រើន​មក​ហើយ​ នៅ​រាជធានី​ភ្នំពេញ​៦​ និង​នៅ​តាម​ខេត្ត​មាន​ចំនួន​៥​ទៀត​ផង​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់