• 2019-05-28 07:21:55
  • ប្រដាល់

មិន​ត្រឹម​តែ​ស្អាត​ទេ​ ប៉ុន្តែ​ចេះ​ក្បាច់គុន​ទៀត​ គង់ម៉ូណា​ ជេសស៊ីកា​

  • 2019-05-28 07:21:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡា​ការិនី​ ហាប់គីដូ​ គង់​ម៉ូណា​ ជេសស៊ីកា​ មិន​ត្រឹម​តែ​សមរម្យ​ស្រស់​សោភា​ និង​មើល​ពី​ចម្ងាយ​ហាក់​ដូច​នារី​ធម្មតា​នោះ​ទេ ប៉ុន្តែ​ដឹង​ច្បាស់​ទៅ​គឺជា​អ្នក​ហាត់​គុន​មួយ​រូប​ ដែល​ចូល​ហ្វឹកហាត់​កីឡា​មួយ​នេះ​ជា​មួយ​ឪពុក​ប្រហែល​១០​ឆ្នាំ​មក​ហើយ។​ តោះ!​ ទស្សនា​វីដេអូ​សម្ដែង​របស់​កីឡា​ការិនី​ខាង​លើ​នេះ​ ជា​មួយ​និង​បុរស​ដែល​ចង់​ចូល​អោប​ពី​ខាង​ក្រោយ​ កាល​ពី​ថ្ងៃ​ចែកសញ្ញាប័ត្រ​ និង​វិញ្ញាបនបត្រ​ដល់​គុន​របស់​សហព័ន្ធ​ខ្មែរ​កីឡា​ហាប់គីដូ​ កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​នេះ។​

រូបភាព NOCC

ចំពោះ​លោក​គ្រូ​ គង់​ ចាន់ធីណា​ អគ្គលេខាធិការ​សហព័ន្ធ​ បាន​ឲ្យ​ដឹង​ក្រោយ​ការ​សម្ដែង​នោះ​ដែរ​ថា​ សហព័ន្ធ​ធ្វើ​ពិធី​ចែក​សញ្ញាប័ត្រ​ និង​វិញ្ញាបនបត្រ​នេះ​ឡើង​ ដោយ​ឃើញ​សិស្ស​គុន​ទាំង​នោះ​ បាន​សិក្សា​រៀន​សូត្រ​ចប់​សព្វគ្រប់​ និង​ត្រឹមត្រូវ​ទៅ​តាម​ពេល​វេលា​ ចំនួន​ខែ​ឆ្នាំ​ ខណៈ​សមត្ថភាព​ក៏​សម​នឹង​ទទួល​ផង​ដែរ។​

ទិដ្ឋភាពថតជុំគ្នា

រំលឹក​ដែរ​ថា​ សហព័ន្ធ​ខ្មែរ​កីឡា​ហាប់គីដូ​កម្ពុជា​ បាន​ធ្វើ​ពិធី​ជួបជុំ​ និង​ចែក​សញ្ញាប័ត្រ ​វិញ្ញាបនបត្រ​ដល់កីឡាករ​ កីឡា​ការិនី ​របស់​ខ្លួន​កាល​ពី​ថ្ងៃ​អាទិត្យ​ ទី២៦​ ខែ​ឧសភា​ ឆ្នាំ​២០១៩​ នៅ​ដំបូល​អគារ​សូហ្វតេនីស​ ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់