• 2019-05-23 01:41:00
  • បាល់ទាត់

Man Utd ​នឹង​តែងតាំង​ម្នាក់​នេះ​ជា​ដៃ​ទី​១ ​បើ De Gea ​ចេញ​ទៅ PSG ​មែន​

  • 2019-05-23 01:41:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បិសាច​ក្រហម​ Manchester United ​នឹង​តែងតាំង​ Romero ​ជា​ដៃ​ទី​១​របស់​ខ្លួន ប្រសិន​បើ​អ្នក​ចាំ​ទី David de Gea ​ចាកចេញ​ពី​ក្រុម​មែន​នោះ។

អ្នក​ចាំ​ទី​ De Gea ​មិន​ព្រម​បន្ដ​កុងត្រា​ថ្មី​ជាមួយ​ក្រុម Man Utd ​ឡើយ ​ខណៈ​ដែល​កុងត្រា​របស់​គេ​នៅ​សល់​ត្រឹម​តែ​១​ឆ្នាំ​ទៀត​ប៉ុណ្ណោះ។ ការ​ធ្វើ​ដូច្នេះ គឺ​អាច​ដឹង​បាន​ថា​កីឡាករ​អេស្ប៉ាញ​ម្នាក់​នេះ​ចង់​ចេញ​ពី Old Trafford ​ហើយ ​ដើម្បី​ស្វែង​រក​ក្លឹប​ថ្មី​លេង។ PSG ​ជា​ក្រុម​ទី​១​ដែល​ចង់​បាន​អ្នក​ចាំ​ទី​នេះ ​ដោយ​បាន​ផ្ដល់​តម្លៃ​ខ្លួន​៦០​លាន​ផោន ​អម​ជាមួយ​ប្រាក់​ឈ្នួល​៣៥០ ០០០​ផោន​ក្នុង​១​សប្ដាហ៍​ទៀត។

ប្រសិន​បើ De Gea ​ចេញ​មែន ​ក្រុម Man Utd ​អាច​នឹង​មិន​ទិញ​អ្នក​ចាំ​ទី​ថ្មី​ឡើយ ដោយ​អាច​នឹង​តំឡើង Romero ​កីឡាករ​អាហ្សង់ទីន ​ឱ្យ​ក្លាយ​ជា​ដៃ​ទី​១​តែ​ម្ដង។ ​Romero ​ក៏​ជា​អ្នក​ចាំទី​ល្អ​ម្នាក់​ដែរ ​ប៉ុន្តែ​គេ​មិន​សូវ​បាន​ចូល​លេង​ឡើយ ​ដោយសារ​តែ De Gea ​ជា​ដៃ​ទី​១​របស់​ក្រុម​បិសាច​ក្រហម៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ មុន្នីរម្យ

មតិយោបល់